#ស្លឹករងៀង ជាឱសថដ៏អស្ចារ្យមិននឹកស្មានដល់!

3773

ស្លឹករងៀង ជាឱសថដ៏អស្ចារ្យមិននឹកស្មានដល់! ជួយបន្ថយជំងឺមហារីកថ្លើម ជំងឺស្ទះសរសៃឈាមបេះដូង កំចាត់ជាតិពុលចេញពីឈាម ជួយផ្សះដំបៅដែលមុត ដំបៅក្លាយឲ្យជាបាន!

ជួយស៊ែរ ចែកគ្នាដឹងផង!

អត្ថបទ៖ អ៊ាង សុផល្លែត

Facebook.com/SOPHALLETH

– ស្លឹករងៀង ជាប្រភេទស្លឹករុក្ខជាតិដែលដុះនៅតាមព្រៃភ្នំ ដែលគេតែងតែបេះវាយកមកធ្វើអន្លក់ ឬស្លរ  វាមានរសជាតិជូរ និងចត់បន្តិច តែឆ្ងាញ់បែបធម្មជាតិ។

– សារធាតុនៅក្នុងស្លឹករងៀងអាចជួយទប់ស្កាត់ជំងឺមហារីកថ្លើម ជំនួយដល់សុខភាពរបស់យើង និងជួយទប់ស្កាត់នឹងជម្ងឺមហារីកមួយចំនួនទៀតផងដែរ។

-បើយើងយកវាទៅផ្សំជាមួយបន្លែផ្សិត វាសំបូទៅដោយវីតាមីន A&B ដែលមានអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពភ្នែក និងស្បែករបស់យើង។

វាមានអត្ថប្រយោជន៍ជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង ជួយបញ្ចុះទឹកនោម ជួយបន្សុទ្ធឈាម បំបាត់ការឈឺសន្លាក់ជាដើម។

យើងអាចយកវាមកផ្ទាប់ជាមួយបាញ់ឆេវ នំបញ្ចុក នំគ្រក់ និងផ្សំជាមួយមុខម្ហូបផ្សេងៗសម្រាប់ការទទួលទាន។

លើសពីនេះ ស្លឹករងៀងមានតួនាទីសំខាន់មួយទៀតគឺ៖ ជួយផ្សះដំបៅ ដែលមុត រឺរបួស ដែលគេតែងនិយាយថា ដំបៅក្លាយ ជា១00% ។

*របៀបប្រើៈ យកត្រួយរឺស្លឹករងៀង ដែលខ្ចីល្មម យកមកទំពារ ឬបុកឲម៉ត់ ហើយយកទៅបិត ពីលើកន្លែងដែល របួស ប្រហែល ២-៣ ថ្ងៃ ដំបៅនឹងក្រៀម លែងក្លាយជាសះស្បើយ ១០០%។


**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here