ស្លឹកការី ឬស្លឹកកន្ទ្រោកអាចជួយព្យាបាលទឹកនោមផ្អែម,ព្យាបាលរបួស​,កាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ និងថែទាំសុខភាពសក់បានយ៉ាងល្អប្រសើរ…!!

280

ភាគច្រើននៃពួកយើងសុទ្ធតែបានស្គាល់ហើយថាស្លឹកការីឬស្លឹកកន្ទ្រោកគឺជាស្លឹកឈើមួយប្រភេទដែលមាន​ក្លិន​ប្រហើរ​ប្រើ​ធ្វើ​ជា​គ្រឿង​សម្ល ហើយត្រួយ​ខ្ចីអាច​ប្រើ​ជា​អន្លក់ទទួលទាន​ក៏​បាន។ (អាន៖ឈប់ខ្វល់រឿងដេកមិនលក់ នៅពេលដឹងរឿងទាំងនេះ)ទោះជាយ៉ាងណា អ្នកប្រហែលជាមិនបានចាប់អារម្មណ៍ដឹងទេថា

ក្រៅពីជួយបង្កើនឱជារសនិងក្លិនឈ្ងុយដល់អាហារហើយនោះស្លឹកកន្ទ្រោកអាចផ្ដល់ផលល្អៗគួរឲ្យភ្ញាក់ផ្អើលចំពោះសុខភាពរាងកាយបាន!នោះក៏ព្រោះតែសារធាតុចីញ្ចឹមដែលវាមានផ្ទុករួមបញ្ចូលទាំង ថាមពល,កាបូអ៊ីដ្រាត,សារធាតុប្រឆាំងអុកស៊ីតកម្ម,កាល់ស្យូម,ជាតិសសៃ,ជាតិដែក,ផូស្វ័រ,ជាតិទង់ដែង,ម៉ាញ៉េស្យូម,វីតាមីន និងជាតិរ៉ែផ្សេងៗទៀត។អត្ថប្រយោជន៍ដ៏ប្រសើរនៃការទទួលទាន ស្លឹកការីឬកន្ទ្រោកចំពោះសុខភាព៖

១.គ្រប់គ្រងជំងឺទឹកនោមផ្អែម៖ចង់គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមតាមបែបធម្មជាតិមែនទេ? ងាយណាស់! អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមស្លឹកកន្ទ្រោកឬម្ស៉ៅស្លឹកការីចូលក្នុងរបបអាហារប្រចាំថ្ងៃ។ស្លឹកកន្ទ្រោក មានប្រសិទ្ធិភាពជម្រុញ និងការពារកោសិកាលំពែងដែលផលិតអាំងស៊ុយលីន។ ជាលទ្ធផលកម្រិតនៃជាតិស្ករក្នុងឈាមត្រូវបានកាត់បន្ថយ។លើសពីនេះទៅទៀតស្លឹកកន្ទ្រោក ក៏មានឥទ្ធិពលលើការរំលាយអាហារកាបូអ៊ីដ្រាតកាត់បន្ថយហានិភ័យនៃភាពតានតឹងដោយសារអុកស៊ីតកម្មផងដែរ។

២-​ព្យាបាលរបួស​៖ស្លឹកកន្ទ្រោក អាចជួយពន្លឿនដំណើរការជាសះស្បើយនៃរបួស និងរលាកបានយ៉ាងប្រសើរ។លើសពីនេះទៅទៀត ស្លឹកកន្ទ្រោក មានផ្ទុកនូវសារធាតុប្រឆាំងបាក់តេរី, សារធាតុប្រឆាំងការរលាក និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលមិនត្រឹមតែជួយព្យាបាល និងកាត់បន្ថយការឈឺចាប់ប៉ុណ្ណោះទេប៉ុន្តែក៏កាត់បន្ថយហានិភ័យនៃការឆ្លងមេរោគផ្សេងៗចូលក្នុងរបួសផងដែរ។អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកស្លឹកកន្ទ្រោកស្រស់មួយចំនួនទៅកិនឲ្យម៉ដ្ឋខាប់ៗ រួចយកវាទៅបិតលាបលើស្នាមរោលកន្ទួល,របួសនិងស្បែកដែលរលាកឲ្យបានពី៣ទៅ៤ដងក្នុងមួយថ្ងៃ។

៣-ទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហម៖ស្លឹកកន្ទ្រោកជាប្រភពដ៏ប្រសើរនៃអាស៊ីតfolic និងជាតិដែក។អាស៊ីត folicទទួលខុសត្រូវចំពោះការដឹកនាំ និងជួយរាងកាយស្រូបយកជាតិដែក ហើយដោយសារតែស្លឹកកន្ទ្រោកមានផ្ទុកជាតិដែកច្រើនស្រាប់នោះធ្វើឲ្យវាក្លាយជាឱសថបែបធម្មជាតិដ៏អស្ចារ្យទប់ស្កាត់បញ្ហានៃជំងឺខ្វះគ្រាប់ឈាមក្រហម។

៤-កាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ៖យោងតាមការសិក្សាស្រាវជា្រវជាច្រើនបានបង្ហាញឲ្យដឹងថាស្លឹកកន្ទ្រោកមានប្រសិទ្ធិភាពខ្ពស់ក្នុងការកាត់បន្ថយកម្រិតនៃជាតិកូឡេស្តេរ៉ូលមិនល្អគួរឲ្យកត់សម្គាល់។

៥-ជួយឲ្យស្រកទម្ងន់៖ស្លឹកកន្ទ្រោកមានផ្ទុកនូវសារធាតុ Carbazole alkaloids ដែលទទួលខុសត្រូវប្រឆាំងនឹងការកើនទម្ងន់ហើយថែមទាំងអាចជួយគ្រប់គ្រងកម្រិតកូឡេស្តេរ៉ូលក្នុងរាងកាយទៀតផង។

ដើម្បីបង្កើនការទទួលទានស្លឹកកន្ទ្រោកអ្នកអាចទំពារស្លឹកកន្ទ្រោកស្ងួតក្នុងមាត់តែម្ដងឬបន្ថែមស្លឹកកន្ទ្រោកស្រស់ ឬក្រៀមចូលក្នុងអាហារផ្សេងៗបាន។

៦-យកស្លឹកកន្ត្រោបហាលអោយស្ងួតរួចដាំទឹកពិសារវាជាថ្នាំប៉ូវអោយដង្ហើមដើរស្រួលនិងមានក្លិនមាត់ល្អ

៧-យកស្លឹកកន្ត្រោបហាលស្ងួតទៅដាំទឹកកស់ធ្វើអោយសក់ភ្លឺរលោងនិងការពារជ្រុះសក់ជួយការពារកុំអោយជ្រុះសក់និងធ្វើអោយសក់មិនបែកចុង៕

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here