ស្មៅម្រុម ឈ្មោះជាស្មៅមែន តែអនុភាពខាងកែរោគមិនតិចមុខទេ! ចែកគ្នាស្គាល់ផងក្រែងច្រលំដើរជាន់ ឬដកចោល!

183

ព្យាបាលជំងឺ៖ រាក មួល ទម្លាក់ព្រូន របួស ឈឺក្បាល គ្រុនក្តៅ ក្អក ផ្តាសាយ ឈឺបំពង់ក រលាកក្រអូបមាត់ ឈឺធ្មេញ ស្ពឹកហើម រលាកតម្រងនោមរ៉ាំរ៉ៃ សម្ពាធឈាមឡើង បូស រលួយស្បែកមានខ្ទុះ។
ប្រភេទរុក្ខជាតិ៖ ស្មៅម្រុម។

Image may contain: plant, outdoor and natureImage may contain: plant, flower, outdoor and natureImage may contain: plant, flower, nature and outdoor លក្ខណៈរុក្ខជាតិ៖ តិណជាតិដើមត្រង់រឹង មានកំពស់ដល់២ម។ បែកមែកច្រើនមានរោមច្រើន ឬតិច។

Image may contain: plant, tree, outdoor and nature

Image may contain: plant, grass, flower, outdoor and natureImage may contain: plant, flower, nature and outdoor
ស្លឹក ៖ ទោលឆ្លាស់ទងរាងទ្រវែង ស្រួចចុង ស្ទើរគ្មានទង ប្រវែង៣-៧សម ទំហំ០.៨-២សម។ លើផ្ទៃស្លឹកមានរោមទន់ខ្លី។

Image may contain: plant, nature and outdoor

Image may contain: plant, nature and outdoor

Image may contain: plant, nature and outdoor
ផ្កា ៖ ផ្កាធំពណ៌លឿង ជាផ្កាទោលមាន៤-៦ត្របក។

Image may contain: plant, flower, nature and outdoorImage may contain: plant, flower, outdoor and natureImage may contain: plant, flower, grass, nature and outdoorផ្លែ ៖ ផ្លែវែងមានចង្អូរ មានជ្រុង ប្រវែង២.៥-៥សម ខាងចុងផ្លែមានស្លាប៤ មានគ្រាប់តូចៗច្រើន
កន្លែងដាំដុះ ៖ ដុះនៅតាមមាត់ទឹក មាត់បឹង វាលស្រែ។ល។

Image may contain: plant, grass, outdoor and natureImage may contain: plant, nature and outdoor

Image may contain: plant, flower, nature and outdoor

ផ្នែកប្រើប្រាស់៖ រុក្ខជាតិទាំងមូល។
សមាសធាតុគីមី៖ មានសារជាតិ Linolenic acid និងអាស៊ីតខ្លាញ់ ដែលមាននៅក្នុងគ្រាប់។

Image may contain: plant, flower, nature and outdoorImage may contain: plant, flower, nature and outdoorImage may contain: plant, flower, outdoor and natureវិធីធ្វើ និងវិធីប្រើប្រាស់៖ ស្ងួត ១៥-៣០ក្រាម ដាំទឹកផឹក ក្នុង១ថ្ងៃ។

Image may contain: plant, flower, outdoor and natureImage may contain: plant, flower, nature and outdoorNo photo description available.

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here