ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

ស្នាមខ្មៅក្រោមភ្នែកអាចដោះស្រាយបាន!

28-Feb-2019 04:21 PM

រូបភាព


ដោយ: Uddam

ការមានស្នាមខ្មៅក្រោមភ្នែកជាធម្មតា គឺមិនមែនជាបញ្ហាវេជ្ជសាស្ត្រធ្ងន់ទេ ហើយការព្យាបាលដោយខ្លួនឯងនៅផ្ទះអាចជាអ្វីដែលអ្នកត្រូវការ ដើម្បីជួយគ្រប់គ្រងស្ថានភាពនេះ ។ កម្រិតស្រាលទៅមធ្យមនៃការមានស្នាមខ្មៅក្រោមភ្នែក ជាញឹកញាប់ឆ្លើយតបយ៉ាងល្អទៅនឹងការព្យាបាលមានលក្ខណៈសាមញ្ញ និងមានតម្លៃថោកដូចជា៖

១- ស្អំទឹកកក៖ ព្យាយាមស្អំទឹកកកដោយដាក់ទឹកកកក្នុងក្រណាត់ទន់មួយ ដើម្បីកាត់បន្ថយជាបណ្តោះអាសន្ននៅការរីកនៃសរសៃឈាមក្រោមភ្នែក និងការមានពណ៌ខុសប្រក្រតីនេះ ។

២- បន្ថែមខ្នើយកើយ៖ លើកក្បាលរបស់អ្នកជាមួយនឹងខ្នើយពីរ ឬច្រើន ដើម្បីការពារនូវការហើមដែលកើតមាននៅពេលដែលសារធាតុរាវនៅប្រមូលផ្តុំនៅក្នុងត្របកភ្នែកខាងក្រោមរបស់អ្នក ។

៣ -គេងបន្ថែមទៀត៖ បើទោះបីជាការគេងពេលយប់តិចជាធម្មតាមិនបណ្តាលឲ្យមានស្នាមខ្មៅក្រោមភ្នែកក៏ដោយ ការគេងមិនគ្រប់គ្រាន់ធ្វើឲ្យស្លេកស្លាំង និងរូងភ្នែក ដូច្នេះស្រមោល និងរង្វង់ដែលអ្នកមានរួចហើយនោះបានក្លាយទៅជាមើលឃើញកាន់តែច្បាស់បន្ថែមទៀតសម្រួលអត្ថបទដោយ៖ខ្ទឹមស