ស្តៅមានអត្ថប្រយោជន៍ដ៏អស្ចារ្យ ដែលជាឱសថធម្មជាតិព្យាបាលជំងឺមួយចំនួនយ៉ាងមានប្រសិទ្ធភាព!

322

រុក្ខជាតិ ៖ ស្តៅ

ផ្នែកប្រើប្រាស់ ៖ សំបក ស្លឹក ផ្កា។

ការព្យាបាល ៖ ជំងឺទឹកនោមផ្អែម ស្បែកលឿង រោគសើស្បែក គ្រុនចាញ់ គ្រុន ជំងឺមួលឈាម ចុកពោះ ទម្លាក់ព្រូនចង្កឹះ អៀន របួស ឬហើម។

 

របៀប និងកំរិតប្រើ ៖

ដាំសំបកផឹកពី ៣០០ ទៅ ៦០០មីលីលីត្រ សំរាប់ព្យាបាលគ្រុនចាញ់ គ្រុនក្តៅ មួលឈាម។

 

– ផ្កា និងស្លឹកស្រស់ដាំទឹកផឹកពី ២០០ ទៅ ៤០០មីលីលីត្រ ឬម្សៅស្ងួតពី ៥ ទៅ ១០ក្រាម ផឹកសំរាប់ព្យាបាលទឹកនោមផ្អែម។

 

– ផ្កា និងស្លឹក កំឡោចបុកឲ្យម៉ត់លាយទឹកលាប សំរាប់ព្យាបាលរោគសើស្បែក។

 

– ម្សៅស្ងួតលាយជាមួយទឹកឃ្មុំក្នុងកំរិត ៤ ទៅ ៦ក្រាម សំរាប់ព្យាបាលរាក ចុកពោះ និងទម្លាក់ព្រូន។

 

– សំបកបុកកិនឲ្យម៉ត់សំរាប់បំពោកលើរបួស ឬហើម។

 

អត្ថប្រយោជន៍បន្ថែមទៀតរបស់ស្តៅ ៖

ជួយឲ្យសំរាកលក់ស្រួល ៖ ស្លឹក និងធាង ១ក្តាប់ ដាក់ទឹកល្មមលិចដាំពុះ ពិសាកន្លះកែវ ១ថ្ងៃ ៣ដង។

 

កែក្អក ៖ ឫសស្តៅ ១ក្តាប់ ដាក់ទឹកល្មមលិចដាំពុះ ១០-១៥នាទី ពិសាមុនបាយ ១ថ្ងៃ ៣ដង ជាប់គ្នា ៣-៤ ថ្ងៃ នឹងជាសះស្បើយ។

 

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here