ស្តៅជាឱសថធម្មជាតិព្យាបាលយ៉ាងមានប្រសិទ្ធភាព ដែលអ្នកមិនគួរមើលរំលងឡើយ!

2286

រុក្ខជាតិ ស្តៅ។ ផ្នែកប្រើប្រាស់ សំបក ស្លឹក ផ្កា។

ការព្យាបាល: ជំងឺទឹកនោមផ្អែម ស្បែកលឿង រោគសើស្បែក គ្រុនចាញ់ គ្រុន ជំងឺមួលឈាម ចុកពោះ ទម្លាក់ព្រូនចង្កឹះ អៀន របួស ឬហើម។

របៀប និងកំរិតប្រើ:

-ដាំសំបកផឹកពី ៣០០ ទៅ ៦០០មីលីលីត្រ សំរាប់ព្យាបាលគ្រុនចាញ់ គ្រុនក្តៅ មួលឈាម។

-ផ្កា និងស្លឹកស្រស់ដាំទឹកផឹកពី ២០០ ទៅ ៤០០មីលីលីត្រ ឬម្សៅស្ងួតពី ៥ ទៅ ១០ក្រាម ផឹកសំរាប់ព្យាបាលទឹកនោមផ្អែម។

-ផ្កា និងស្លឹក កំឡោចបុកឲ្យម៉ត់លាយទឹកលាប សំរាប់ព្យាបាលរោគសើស្បែក។

-ម្សៅស្ងួតលាយជាមួយទឹកឃ្មុំក្នុងកំរិត ៤ ទៅ ៦ក្រាម សំរាប់ព្យាបាលរាក ចុកពោះ និងទម្លាក់ព្រូន។

-សំបកបុកកិនឲ្យម៉ត់សំរាប់បំពោកលើរបួស ឬហើម។

អត្ថប្រយោជន៍បន្ថែមទៀតរបស់ស្តៅ:

-ជួយឲ្យសំរាកលក់ស្រួល: ស្លឹក និងធាង ១ក្តាប់ ដាក់ទឹកល្មមលិចដាំពុះ ពិសាកន្លះកែវ ១ថ្ងៃ ៣ដង។

-កែក្អក: ឫសស្តៅ ១ក្តាប់ ដាក់ទឹកល្មមលិចដាំពុះ ១០-១៥នាទី ពិសាមុនបាយ ១ថ្ងៃ ៣ដង ជាប់គ្នា ៣-៤ ថ្ងៃ នឹងជាសះស្បើយ៕

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here