វិធីធ្វើស្ងោរជ្រក់ត្រយ៉ូងចេកសាច់មាន់!

432

គ្រឿងផ្សំ៖ សាច់មាន់ ៥០០-៦០០ក្រាម កាប់ជាដុំៗ, ទឹក ៨០០មីលីលីត្រ, ដុំស៊ុប ១ដុំ, ត្រយ៉ូង ១ផ្លែល្មម, ខ្ទិះដូង ៨០០មីលីលីត្រ, រំដេង គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច និងម្ទេសហាន់, ទឹកត្រី ១ស្លាបព្រាបាយកន្លះ, ស្ករស ១ស្លាបព្រាកាហ្វេ, អំបិល ១ចុងស្លាបព្រាកាហ្វេ, ក្រូចឆ្មារ និងជីរស្ងោរជ្រក់ (ដាក់តាមចំណូលចិត្ត)។

វិធីធ្វើ៖

១.ដាក់ទឹកចូលឆ្នាំង រួចដាក់ដុំស៊ុបមាន់ចូលទុកអោយពុះ ហើយដាក់អំបិលចូលបន្តិច រួចដាក់រំដេង, គល់ស្លឹកគ្រៃ និងម្ទេសហាន់ចូលទុក​មួយរំពុះ

៣.ដាក់សាច់មាន់ចូល ទុករម្ងាស់អោយសាច់ឆ្អិន រួចដាក់ស្ករស ទឹកត្រីចូល ច្របល់ចូលគ្នាអោយសព្វ

៤.ដាក់ខិ្ទះដូងចូល រួចដាក់ត្រយ៉ូងចេកចូល កូរចូលគ្នា ឆ្អិនហើយដាក់ស្លឹកក្រូចសើច ច្របាច់ក្រូចឆ្មារចូលជាការស្រេច។ ពេលដួសដាក់ចានហើយ ចាំដាក់ជីរចូលអាចច្របាច់ក្រូចឆ្មារ៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here