ស៊ុបម្រះ និងវិធីធ្វើទឹកស៊ុបខ្លួនឯងងាយៗ…!!

89

គ្រឿងផ្សំ៖
1-ទឹកស៊ុបរម្ងាស់ចេញពីឆ្អឹងមាន់ 3-4L
2-បង្គាស្រស់ 300g
3-មឹកស្រស់ 300g
4-ក្ដាមសមុទ្រស្រស់ 500g


5-សាច់គោស្រស់ 500g
6-ព្រុយត្រីឆ្លាម 400g
7-ប្រហិតមូល 200g
8-ផ្សិតម្ជុលមាស 100g
9-ម្រះខ្ចី 300g


10-ពពុះសណ្ដែក 200g
11-ជីរណា តិចតួច
12-ជីរវ៉ាន់ស៊ុយតិចតួច
13-មីសួ1កញ្ចប់តូច
14-មី 1កញ្ចប់តូច



+គ្រឿងផ្សំធ្វើទឹកស៊ុប៖-ឆ្អឹងមាន់ឆៅ2Kg-ទឹកត្រី1ស្លាបព្រាបាយ-ម្សៅស៊ុបរ៉តឌីឬ ខ្នរ1ស្លាបព្រាកាហ្វេ-អំបិល1ចឹប-ស្ករស1ចឹប-ទឹកធម្មតា6L-ខ្ទឹមបារាំង1មើម-ដើមខ្ទឹមខ្យល់ 20g-ដើមឃិនឆាយធំ 20g.

+វិធីធ្វើ៖១-ដំបូងត្រូវធ្វើទឹកត្រីកោះកុងដោយយកគ្រឿងផ្សំ ធ្វើទឹកត្រីកោះកុងទាំងអស់កិនក្រឡុកចូលគ្នាភ្លក្សមើល ថែមថយរសជាតិតាមចំណូលចិត្តរួចទុកមួយឡែកសិន។
២-ដំណាក់កាលបន្ទាប់ យកឆ្អឹងមាន់មករម្ងាស់ធ្វើជាទឹកស៊ុបដោយយកឆ្នាំងមួយដាក់ទឹកធម្មតា ឆ្អឹងមាន់បន្ថែមនូវគ្រឿងផ្សំរសជាតិរួមមាន ខ្ទឹមបារាំង ដើមខ្ទឹមខ្យល់ ដើមឃិនឆាយធំ ម្សៅស៊ុបរ៉តឌី ឬ ខ្នរ ស្ករសអំបិល និង ទឹកត្រីបន្តិចបន្តួចចូលរួចដាំលើភ្លើងតិចៗរហូតដល់ពុះ រម្ងាស់ចោល 2ម៉ោងសឹមត្រងវាយកតែទឹកថ្លាមកប្រើប្រហែល3L។


៣-បន្ទាប់មកយើងត្រូវដួសទឹកស៊ុបដាក់ក្នុងឆ្នាំងនៅលើចង្ក្រានភ្លើង។នៅពេលដែលទឹកស៊ុបនោះពុះកញ្ជ្រោលត្រូវដាក់បន្លែបង្ការរួមទាំងសាច់មឹក បង្គា ព្រុយត្រីឆ្លាមចូល។
៤-នៅវគ្គបង្ហើយ ពេលដែលទឹកស៊ុបចូលជាតិបន្លែសាច់ហើយ លោកអ្នកអាចដាក់មីសួឬមីចូលដើម្បីទទួលទានជាមួយទឹកត្រីកោះកុងមួយចម្អែតបានយ៉ាងឆ្ងាញ់ពិសា។

ប្រភព:​មុខម្ហូបខ្មែរ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here