សំបកមង្ឃុត ព្យាបាលដំបៅចាស់ ឬថ្មី និងដំបៅទឹកនោមផ្អែមមានប្រសិទ្ធភាពខ្ពស់ ព្យាបាលរាគរូសរ៉ាំរ៉ៃ ការពារស្បែកពិការរលាក និងការបំផ្លាញពីកាំរស្មីពីព្រះអាទិត្យ ជួយ share ផង!!!

357

១-ព្យាបាលដំបៅធម្មតា
+ វិធីធ្វើ៖ យកសំបកម្ឃុត មកចិញ្ច្រាំឲ្យល្អិតៗ រួចយកទៅហាល អោយស្ងួត បន្ទាប់មកយក សំបកម្ឃុតដែលស្ងួតដាក់ក្នុងដបទំហំកន្លះលីត្រ ដាក់ចូលកន្លះដប និងចាក់ទឹកអាកុលចូលឲ្យពេញដប ទុករយៈពេល៧ថ្ងៃអាចប្រើបាន ដោយយកលាប ឬលាងកន្លែងដំបៅ។


ឬយើងអាចកិនសំបកមង្ឃុតមួយចំហៀងផ្លែ (ស្រស់ ឬស្ងួតក៏បាន) លាយជាមួយទឹកក្រូចឆ្មាបន្តិច ល្មមស្អិតៗអាចបិតបាន យកបិតលើជើងរបួស ឬដំបៅ ២-៣ ដងក្នុងមួយថ្ងៃ រហូតទាល់តែរបួសជាសះស្បើយ។
២-ព្យាបាលដំបៅទឹកនោមផ្អែម


យកសំបកផ្លែមង្ឃុតស្ងោរជាមួយទឹកឲ្យពុះ២០នាទី រួចទុកចោលឲ្យក្តៅឧណ្ហៗ បន្ទាប់មកយកកន្លែងដែលមានដំបៅនោះត្រាំជាមួយទឹកនេះនឹងជួយឲ្យផ្សះដំបៅឲ្យបានឆាប់ជាដោយមិនបាច់វះកាត់។
៣-ព្យាបាលរាគរូសរ៉ាំរ៉ៃ


ដាំសំបកមង្ឃុតហាលស្ងួត២-៣ដុំជាមួយទឹកមួយកែវ និងក្រូចឆ្មាមួយចំហៀងឱ្យពុះ។ សម្រាប់ក្មេងត្រូវដកក្រូចឆ្មាចេញ ផឹក ១-២ ស្លាបព្រាកាហ្វេ រាល់៤ម៉ោងម្តង ចំពោះមនុស្សធំ ផឹក១ស្លាបព្រាកាហ្វេរាល់បួនម៉ោងម្តង។
៤-ការពារស្បែក

ការពារស្បែកពិការរលាកនិងការបំផ្លាញពីកាំរស្មីពីព្រះអាទិត្យ ដែលសំបកវាត្រូវបានគេច្នៃធ្វើជាម្សៅសម្រាប់ជំនួយសុខភាពស្បែក និងការពារស្បែកផងដែរ។
*ចំណាំ៖ សូមប្រាកដថាអ្នកបានប្រើសំបកផ្លែមង្ឃុតដែលគ្មានសារធាតុគីមី ហើយសូមពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន មុននឹងជ្រើសរើសប្រើវិធីនេះ៕

សម្រួលអត្ថបទដោយ៖អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here