ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

សូម្បីតែខ្នើយភួយដែលអ្នកគេងរាល់ថ្ងៃក៏មានផ្ទុកនូវមេរោគបាក់តេរី ដែលអាចបង្កឲ្យមានបញ្ហាដល់សុខភាពអ្នកដោយមិនដឹងខ្លួន

11-Jul-2019 05:12 PM

រូបភាព


ដោយ: Uddam

យើង​ទាំងអស់​គ្នា​ទំនង​ជា​មិន​ដាច់​ចិត្ត​បោះ​ចោលភួយ ​ខ្នើយ​កើយ​សំណព្វ​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​ការ​សិក្សា​ស្រាវជ្រាវ​​បាន​លើក​ឡើង​ថា ការ​ប្ដូរ​ខ្នើយ​កើយ​ ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​ដំណេក​ស្កប់ស្កល់​នោះ​ទេ ថែម​ទាំង​ធ្វើឲ្យ​សុខភាព​រាងកាយ​ប្រសើរ​ឡើង​ទៀត​ផង។

ការ​សិក្សា​បាន​សង្កត់​ធ្ងន់​ថា មនុស្ស​រាប់​លាន​នាក់​ក្នុង​ពិភពលោក​បាន​កើត​ជំងឺ​ដោយ​មិន​ដឹង​ខ្លួន ព្រោះ​តែ​ពួកគេ​មិន​បាន​ចាប់​អារម្មណ៍​ពី​កត្តា​អនាម័យ​នៅលើ​គ្រែ​គេង។

ធូលីដី ប្រេង សត្វល្អិត និង​កោសិកា​ងាប់ ​ដែល​ជាប់​នឹង​ខ្នើយ​ភួយ​អាច​ជា​ដើមហេតុ​នៃការ​កើត​មុន និង​អាលាក់ហ្ស៊ី​ស្បែក ឬ​ច្រមុះ​ជាដើម។

យោងតាម​ការ​ស្ទង់​មតិ​រាប់​ពាន់​នាក់ មនុស្ស​ប្រមាណ​ជា ​៨៥​ភាគរយ ​មិន​បាន​ដឹងថា​ពួកគេ​ត្រូវ​តែ​ប្ដូរខ្នើយ និង​ភួយ​នោះ​ទេ​។

វេជ្ជបណ្ឌិត រ៉ូប៊ើត អ៊ុកមេន មកពី​វិទ្យាស្ថាន​ដំណេក​នៅ​រដ្ឋ​ណ័រស៍​ការ៉ូឡាញណា សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ថា ការ​គេង​នៅលើ​ខ្នើយ​ដែល​កខ្វក់ មាន​ប្រេង ធូលី និង​កោសិកា​ងាប់ ងាយ​នឹង​ធ្វើឲ្យ​មុខ​កើត​មុន។

អ្នក​ជំនាញ រូប​នេះ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ខ្នើយ​ចាស់​មិន​ត្រឹម​តែ​ខ្វះ​អនាម័យ​នោះ​ទេ វា​ថែម​ទាំង​មាន​សភាព​រឹង​មិន​អាច​ទ្រទ្រង់​ទម្ងន់​ក្បាល និង​ស្មា​ឲ្យ​បាន​ល្អ​ទៀត​ផង។

ក្រុម​ប្រឹក្សា​ផ្នែក​ដំណេក​បាន​ស្នើ​ឲ្យ​ប្ដូរ​ខ្នើយ​ជា​រៀងរាល់ ​២​ឆ្នាំ និង​ភួយ​រៀងរាល់​ ៥​ឆ្នាំ​ម្ដង ​ដើម្បី​ផ្ដល់​ផាសុកភាព​នៅពេល​គេង។ ចំពោះ​ប្រភេទ​ខ្នើយ​វិញ អ្នក​ដែល​និយម​គេង​ផ្កាប់ ឬ​ផ្ងារ​គួរ​តែ​ជ្រើសរើស​យក​ខ្នើយ​ណា​ដែល​ស្ដើង រីឯ​អ្នក​ដែល​គេង​ផ្អៀង​គួរ​ទិញ​ខ្នើយ​ទន់​ហើយ​ប៉ោង​ទើប​ល្អ​។

សម្រួលអត្ថបទដោយ៖ ស្រីពៅ