សូមស្វែងយល់ពីការថែរក្សា​ធ្មេញ​កូនតូចៗរបស់បងប្អូន..!!

196

​ការ​ដុះ​សម្អាត​ធ្មេញ និង​ការថែរក្សា​ធ្មេញ​ជា​កត្តា​សំខាន់ ចាំបាច់​បំផុត​ដើម្បី​ឲ្យ​ធ្មេញ​រឹងមាំ​បានយូរ​។ ម្យ៉ាងទៀត​ការបាក់​ទៅ​វិញ​នៃ​ធ្មេញព្រៃ ​តាម​ប្រក្រតី​របស់​វា​មាន​លក្ខណៈ​ត្រង់​ជួរ​ស្អាត​។ ការថែទាំ​ធ្មេញ​ថ្គាម​ធំ​ទី​មួយ​ដែល​ដុះ​មុនគេ​ឲ្យបាន​ល្អ សំខាន់​ណាស់​សម្រាប់​ដំណុះ​ធ្មេញ​ស្រុក​ដទៃ​ទៀត​ត្រង់​ជួរ​ល្អ​។​

-​ពេល​កូន​នៅ​តូច​អាណាព្យាបាល អាច​យក​សំឡី​ឬ​ក្រណាត់​ទន់​ស្តើងៗ​ជូត​ធ្មេញ​ឲ្យ​កូន ក្រោយពេល បំបៅ​ដោះ​ឬ​បរិភោគ​អាហារ​
-​មិន​គួរ​ឲ្យ​កូនគេង​បៅ​ដោះ ឬ​ទឹកដោះគោ​ផ្អាប់​ក្នុង​មាត់​រហូត​គេង​លក់​ដោយ​មិន​បា​នសម្អាត​
-​មិនគួរ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ផ្អែម ​ដែល​មាន​ដូចជា​ពពួក​នំ ស្ក​គ្រាប់​
-​កុមារ​ក្រោម​អាយុ​ពីរ​ឆ្នាំ​គួរប្រើ​ច្រាស​ដុះធ្មេញ​ទន់ៗ​ទំហំ​តូច​សម្រាប់​ក្មេង​ដែល​មិន​ចាំបាច់​ប្រើប្រាស់​ថ្នាំ​ដុះធ្មេញ​។​


-​ធ្មេញព្រៃ​ដែលមាន​អាយុកាល​ត្រូវ​បាក់ គួរ​ជួប​ប្រឹក្សា​ជាមួយ​ពេទ្យ​ជំនាញ​ដើម្បី​ដក​ចេញ​
-​ក្រោយពេល​បរិភោគ​អាហារ​គូរ​ដុះធ្មេញ​ឲ្យបាន​យ៉ាងហោចណាស់​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​
-​ករណី​ធ្មេញ​មាន​ប្រហោង​ដោយ​ដង្កូវ​ស៊ី មាន​ចង្អូ​រជ្រៅ​មិន​រាបស្មើ ដែល​ងាយ​ឲ្យ​ដ​ក់ជាប់​កម្ទេចកម្ទី​អាហារ​ជាដើម​ ត្រូវ​ទៅ​រក​ការព្យាបាល​ដើម្បី​ប៉ះ​ភ្ជិត​


-​ក្រៅពី​ប្រើ​ច្រាស់​ដុះធ្មេញ គួរប្រើ​អំបោះ​បន្ថែ​ទៀត​ដើម្បី​សម្អាត​កម្ទេច​អាហារ​ដែល​នៅ​ជាប់​តាម​ចន្លោះ​ធ្មេញ​
-​គួរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​យ៉ាងតិច​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ បន្ទាប់​ពី​កូន​មាន​អាយុ​១៨​ខែ​។​

ហេតុនេះ​អាណាព្យាបាល​ត្រូវ​ថែរក្សា​ធ្មេញ​របស់​កុមារ​ដែល​ដុះ​ទាំង​ធ្មេញព្រៃ​និង​ធ្មេញ​ស្រុក​។ ប្រសិនបើ​ធ្មេញព្រៃ​បាក់​មុន​កាលកំណត់ នឹង​ធ្វើឲ្យ​ធ្មេញ​ដែល​ដុះ​តាម​ក្រោយ​នោះ អាច​ដុះ​មិន​ត្រង់​ជួរ​។ ចំពោះ​ធ្មេញ​ថ្គាម​ទីមួយ​ដែល​ដុះ​នៅ​អាយុ​០៦​ឆ្នាំ បើសិនជា​ឆាប់​បាក់​នឹង​ធ្វើឲ្យ​ធ្មេញ​ស្រុក​ដទៃ​ទៀត​ដុះ​មក​ឆែ​វ ផ្អៀង​មិនល្អ​។ ម្យ៉ាងវិញទៀត​ធ្វើឲ្យ​ធ្មេញ​ស្រុកដុះ​យឺតយ៉ាវ​៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here