សូមបង្ហាញពីបទពិសោធន៍ជោគជ័យរបស់កសិករ ពីបច្ចេកទេសដាំឈូក !!

53

១-ការជ្រើសរើសពូជ​៖ជ្រើសរើសកូនឈូក ណាដែលថ្លោសល្អ  មិនយកកូនដែលខ្ចីពេក​ប្ញចាស់ពេក​​។

២-ការរៀបចំដី​៖មុនពេលដាំយើងភ្ជួរ២ទៅ៣ដង​។​​ភ្ជួរលើកទី១ដើម្បី​កំចាត់ស្មៅ​ដោយ​​មុនភ្ជួរយើងបាញ់ថ្នាំកំចាត់ស្មៅ  ហើយទុករយះពេល៣ទៅ៧ថ្ងៃ​ទើបភ្ជួរលើកទី២ហើយរាស់អោយរាបស្មើរតែម្ដង។បន្តាប់មកបញ្ចូល
ទឹកក្នុងស្រែ ទុកអោយទឹករងអាចដាំបាន។

៣-ការដាំដុះ៖យកកូនឈូកដែលត្រូងដាំចុចគល់អោយកប់ទៅក្នុងដីកុំអោយអណ្តែតគល់ហើយស្លឹកឈូកត្រូវផ្ងារឡើងលើជៀសវាងរលួយស្លឹក។

៤-ការប្រើជី​​៖ក្រោយពេលដាំរយៈពេល៧ទៅ១៥ថ្ងៃយើងប្រើជី​ម្តងជាលើកទីមួយ។ លើកទីពីរយើង
ដាក់១៥ ថ្ងៃបន្តាប់ពីដាក់លើកទីមួយ។​​​​​លើកទី៣យើងដាក់១៥​ ថ្ងៃ​ បន្តាប់ពីដាក់លើកទី២ទៀត។​ហើយលើកទី៤យើងដាក់១៥​ ថ្ងៃបន្តាប់ពីដាក់លើកទី៣។​

៥-ការថែទាំ៖

-នៅពេលឈូកចេញផ្កាហាមបំបែកកូនយកទៅដាំ

-រក្សាទឹកក្នុងស្រែមិនអោយលើសពី១ម៉ែត្រ

-ការពារសត្វសីផ្លែ

៦-ការប្រមូលផល

-ក្រោយពីដាំបានរយះពេល៣ខែឈូក អាចប្រមូលផលបានហើយ៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here