សូមចែករំលែកពី វិធីចិញ្ចឹមចង្រិត ដែលទទួលបានជោគជ័យ !!

104

ស្ថានភាពទូទៅជាធម្មតាចង្រិតវាជាសត្វល្អិតមួយប្រភេទដែលរស់នៅតាមព្រៃតាមភូមិស្រុកនិងក្នុងចម្ការស្រែជាដើមចង្រិតគឺជាសត្វល្អិតម៉្យាងពុំមានតម្លៃអ្វីទាល់តែសោះកាលពីប៉ុន្មានឆ្នាំមុនសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសចង្រិតវាជាសត្វមួយប្រភេទដែលគេពុំចូលចិត្តនៅពេលសត្វនេះវាបានបំផ្លាញដំណាំដាំដុះផ្សេងៗទៀតឱ្យខូចខាតតែនាពេលបច្ចុប្បន្ននេះការចិញ្ចឹមចង្រិតវាជាមុខរបរកំពុងតែកាក់កបហើយវាពិតជាធ្វើឱ្យប្រជាកសិករមួយចំនួនរកចំណូលបានច្រើនគួរសមដែរប្រសិនបើពួកគេចិញ្ចឹមវាឱ្យបានត្រឹមត្រូវ។

ការធ្វើរណ្តៅឬអាងចិញ្ចឹមដើម្បីងាយស្រួលក្នុងការចិញ្ចឹមចង្រិតគេត្រូវរៀបចំធ្វើអាងឬរណ្តៅឱ្យរួចរាល់សិនទើបវាជាការងាយស្រួលចិញ្ចឹមវាដំបូងគេត្រូវប្រើទីតាំងឱ្យសមស្រមមានខ្យល់ចេញចូលបានស្រួលនិងរក្សាសីតុណ្ហភាពល្អហើយអាងត្រូវធ្វើឡើងដោយមានប្រវែងបណ្តាយពី៥ម៉ែត្រទទឹង២៥ទៅ៣ម៉ែត្រនិងជម្រៅពី៧០ទៅ១០០សង់ទីម៉ែត្រទើបប្រសើរ។

ចំពោះរណ្តៅគេអាចធ្វើវាបានតាមច្រើនរបៀបគឺគេត្រូវយកឈើមកធ្វើវាក៍បានឬត្រូវរៀបឥដ្ឋរួចបូកស៊ីម៉ងត៍បើមិនបានបូកក៍មិនអីឹដែរក្នុងការរៀបឥដ្ឋត្រូវភ្ជិតឬបៀកឱ្យស្មើកុំឱ្យមានសេះសល់ប្រហោងសូម្បីតែតូចមួយក៍មិនត្រូវឱ្យមានដែរការធ្វើរណ្តៅស៊ីម៉ង់ត៍គេត្រូវមានចង្អូរជុំវិញរណ្តៅសម្រាប់ដាក់ទឹកកុំឱ្យស្រមោចចូលក្នុងរណ្តៅនោះបានព្រោះវាអាចស៊ីកូនចង្រិតឱ្យងាប់បានដើម្បីងាយស្រួលចិញ្ចឹមគេត្រូវសង់រោងសម្រាប់គ្របពីលើរណ្តៅដែលមានកម្ពាស់ពីដីឬមាត់រណ្តៅពី៣ទៅ៤ម៉ែត្រដើម្បីឱ្យវាមានខ្យល់ចេញចូលបានស្រួលម៉្យាងទៀតនោះគឺ ដើម្បីកាត់បន្ថយកម្តៅនៅក្នុងរដូវប្រាំង។

ការរៀបចំកន្លែងនៅរបស់ចង្រិតក្រោយពីធ្វើរណ្តៅរួចហើយយើងត្រូវទិញប្រអប់ក្រដាស់ដាក់ពងមាន់ខ្នាតធំឱ្យបានច្រើនសម្រាប់ធ្វើជាកន្លែងចង្រិតវា រស់នៅជាពិសេសគឹសម្រាប់កូនចង្រិត។ពេលយើងយកប្រអប់ក្រដាស់ដាក់ពងមាន់មកតម្រៀបជាជួរតៗគ្នាតាមជញ្ជាំនៃរណ្តៅ នីមួយៗនិងយកស្កុតបិទនៅជុំវិញមាត់រណ្តៅស៊ីម៉ងត៍នោះប្រហែល១០សង់ទីម៉ែត្រដើម្បីកុំឱ្យកូនចង្រិតវាចេញពីរណ្តៅបានប្រសិនបើគ្មានលទ្ធភាពអាចប្រើត្រឹមកេះក្រដាស់ឬប្រអប់យកមកកាត់ជាបន្ទះផ្ទាំងធំល្មមដាក់តម្រៀបគ្នាម៉្យាងទៀតយើងអាចប្រើប្រាស់ស្លឹកកណ្តបស្លឹកត្នោតដោយដាក់ស្លឹកតម្រៀបបញ្ឈរជាប់ៗគ្នាឱ្យចុងស្លឹកធ្លាក់ដល់ក្រោមឬយើងក៍អាចប្រើមែកឈើក៍ បានការដែរ(កុំប្រើស្បូវកណ្តប)។

ការយកពូជចង្រិតមកញាស់បន្ទាប់ពីយើងរៀបចំធ្វើរណ្តៅនិងធ្វើទីកន្លែងសម្រាប់ឱ្យវានៅរួចមកយើងត្រូវទៅទិញពូជចង្រិតដែលជាពងរបស់វាយកមកញាស់ក្រោយពីបានពងចង្រិតហើយគេត្រូវយកពងចង្រិតនោះដាក់នៅក្នុង ថង់ប្លាស្ទិច ឬប្រអប់ក្រដាស់មួយដែលបិទជិតរក្សាវាទុកក្នុងរណ្តៅនោះចំនួន៣០ថ្ងៃនោះពងចង្រិតវា នឹងញាស់ចេញជាកូន។ក្នុងរណ្តៅនីមួយៗគេត្រូវដាក់ ចានពងចង្រិតពី២០០ទៅ៣០០ចាន។

នៅពេលដែលពងចង្រិតវាញាស់ជាកូនហើយនោះគេត្រូវយកអេប៉ុងថ្មីមកដាក់ផ្សើមដោយទឹកឬចានសំប៉ែត(ថាស់ក៍បាន)ដាក់ដីខ្សាច់រួចចាក់ទឹកផ្សើមលើដីខ្សាច់ នោះឱ្យជោគបន្តិចសម្រាប់ឱ្យវាបឺតយកសំណើមដែលពួកចង្រិតត្រូវការ។គេអាចសម្គាល់ចង្រិតញីបាន ដោយសារស្លាបវាលាត ឯចង្រិតឈ្មោលវាមានស្លាប ក្រញ៉ាញ់ ហើយចង្រិតចាប់ផ្តើមពងនៅពេលវាមាន អាយុពី៤០ទៅ៦០ថ្ងៃ។

ការថែទាំចង្រិតចង្រិតជាសត្វមួយប្រភេទដែលយើងមិនពិបាកក្នុងការថែទាំប៉ុន្មានទេវាមានលក្ខណៈស្រួលចិញ្ចឹមហើយត្រូវការចំណីតិចចង្រិតវាអាចរស់បានស្រួលនិងឆាប់ធំធាតនៅសីតុណ្ហភាពពី២៧ទៅ៣០អង្សាសេ។បើមានកម្តៅលើសពីនេះឬក៍ត្រជាក់ជាងនេះ វាអាចបណ្តាលឱ្យចង្រិតស្លាប់បាន។ពេលចង្រិតទើបញាស់នៅមាត់រណ្តៅត្រូវយកស្កុតបិទមាត់រណ្តៅមិនឱ្យកូនចង្រិតវាចេញ ក្រៅបាន។បើវាមានអាយុជិតដល់ពេលពងឬវាជិតដុះស្លាបហើររួចនោះត្រូវមានស្បៃមកគ្របពីលើមាត់រណ្តៅដើម្បីកុំឱ្យវាហើរចេញដើម្បីឱ្យចង្រិតឆាប់លូតលាស់ល្អយើងគួផ្តល់ចំណីជាកន្ទក់កិនឱ្យម៉ដ្ឋនិងបន្លែដូចជាល្ពៅត្រកួនស្ពៃព្រមទាំងបន្លែផ្សេងៗទៀតនិងផ្លែឈើដែលមនុស្សអាចហូបបាននោះក៍ជាចំណីរបស់វាដែរហើយយើងផ្តល់ចំណីបែបនេះតាំងពីវាទើបញាស់រហូតដល់វាធំចាប់លក់ឬទុកពូជក្តីនៅរដូវប្រាំងយើងគួរបាញ់ទឹកនៅមាត់រណ្តៅឱ្យសើមៗពី៣ទៅ៤ដងក្នុងមួយថ្ងៃឬលើសពីនេះក៍បាន។

ការប្រមូលផលគេអាចចាប់ចង្រិតលក់បានបន្ទាប់ពីវាពងលើកទីពីររួចហើយត្រូវចាប់លក់ទាំងអស់ទើបភ្ញាស់សារជាថ្មីទៀត។ចង្រិតវាអាចពងបាន ពី២ទៅ៣ដងក្នុងមួយជីវិតរបស់វា។យើងអាចពង្រីកមុខរបរនេះទៅតាមលទ្ធភាពដែលមានបានជាបណ្តើរៗគឺគេអាចបង្កើនចំនួនពង ដែលត្រូវភ្ញាស់ឱ្យកាន់តែច្រើនរហូតនោះយើងនឹងអាចរកចំណូលបានគ្រប់គ្រាន់។បើតាមសម្តីរបស់លោកពូភោគទឹមអាយុ៤៨ឆ្នាំនៅភូមិកាកាបសង្កាត់កាកាបខ័ណ្ឌពោធិសែនជ័យរាជធានីភ្នំពេញបានមានប្រសាសន៍ថាចង្រិតងាយស្រួលចិញ្ចឹមហើយឆាប់ ទទួលផល។

ចង្រិតដែកគេអាចប្រមូលយកទៅលក់នៅពេលមានអាយុពី៣៥ទៅ៤០ថ្ងៃទើបវាធំធាត់បានល្អ។ចំពោះតម្លៃលើ ទីផ្សារវិញពងចង្រិតសម្រាប់យកទៅភ្ញាស់មានតម្លៃ២.៥ដុល្លាក្នុងមួយចាន(បើទិញច្រើនអាចមានតម្លៃថោកជាងនេះ)និងមាន បង្រៀនរបៀបចិញ្ចឹមដោយឥតគិតថ្លៃ។សម្រាប់ចង្រិតរស់លក់ក្នុង១គីឡូក្រាមមានតម្លៃពី១៥០០០ទៅ២០០០០រៀលនិងបើឆ្អិន១គីឡូក្រាម៤០០០០រៀល។ប្រសិនបើបងប្អូនចង់ទិញពូជយកទៅចិញ្ចឹមសូមទំនាក់ទំនងលេខដូចខាងក្រោម០៦៨៨៨៨៣៧១។

ប្រភព៖itcity

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here