សូមចែករំលែកជូនដល់កសិករពី វិធីដាំ ដើមគូឆាយឆាប់បានផល !

327

ដើម្បីទទួលបានផលច្រើននិងរហ័សដំណាំគូឆាយត្រូវបានកសិករយើងមួយចំនួនដាំដុះសំរាប់ដោះស្រាយជីវភាព។ការដាំគូឆាយមានភាពងាយស្រួលដោយមិនពិបាកថែទំានិងគ្មានសត្វល្អិតបំផ្លាញជាពិសេសគឺយើងដាំដោយបំបែកកូនតពូជរហូតមិនបាច់ទិញពូជពីគេ។

ខាងក្រោមជាវិធីសង្ខេបបច្ចេកទេសដាំដុះ
1-ការរៀបចំដី៖ត្រូវកាប់និងភ្ជួរដីអោយបាន២ទៅ៣ដងហើយហាលទុកពី៥ទៅ៧ថ្ងៃទើបជ្រួយនិងបំបែកដីឲ្យល្អិត។ ត្រូវលើកជារងដែលមានទទឹងប្រវែង ៨តឹកនិងបណ្តោយទៅតាមស្ថានភាពដី និងចន្លោះរងប្រវែង៥តឹក។

2-ការត្រៀមពូជៈយើងទិញមកពីផ្សារឬទិញមកពីអ្នកក្បែរខាងឬអាចទុកពូជដោយខ្លួនឯងដោយទុកគ្រាប់រួចហើយសាបកូន រយៈពេ២ខែឬរហូតវាបែកកូនយើងអាចបំបែកយកមកដាំបានហើយ។

3-ការដាំ៖ដាំឲ្យរាក់ៗដើម្បីអោយដើមគូឆាយឆាប់ដុះឬសហើយថ្លោសល្អ។ ពេលដកដើមគូឆាយភ្លាមយើងត្រូវយកទៅដាំភ្លាម ធ្វើដូច្នេះដើម្បីកុំអោយដើមគូឆាយអន់។ យើងដាំ៤ជួរក្នុងមួយរង ហើយចន្លោះពីគុម្ពមួយទៅគុម្ពមួយគឺ២តឹក។

4-ការថែទាំ៖ស្រោចទឹកមួយថ្ងៃ២ដងនៅរៀងរាល់ព្រឹក(រដូវវស្សា)ចំណែកនៅរដូវប្រំាងស្រោចទឹកមួយថ្ងៃ២ដងនៅពេលព្រឹកនិងពេលល្ងាច។បោចស្មៅ ជ្រុំដី២ទៅ៣ដងរហូតដល់ពេលដាំ។
ប្រើប្រាស់ជីធម្មជាតិជប៉ុនសញ្ញាផែនដី១គីឡូ លាអាចម៍គោ អាចម៍មាន់១០០គីឡូ លាយជីអ៊ុយរេ កន្លះគីឡូ ដាក់ទ្រាប់បាតលើផ្ទៃដី១០០ម៉ែត្រការេលើផ្ទៃរង។ដាំបាន៣០ថ្ងៃយកជីអ៊ុយរេ ១ស្លាបព្រាបាយលាយទឹក២០លីត្រ ស្រោចលើផ្ទៃរង ១៥ម៉ែត្រការេ រួចហើយស្រោចទឹកធម្មតាដើម្បីលាងសំអាតជាតិជីអ៊ុយរេដែលជាប់លើស្លឹកវាអោយជ្រះអស់។ ក្រោយពេប្រមូលផលត្រូវដាក់ជីដូចពេលដាក់ទ្រាប់បាតនិងបំប៉ុនសារជាថ្មី។

5-ការប្រមូលផល
ចាប់ពីស្ទូងឬដាំរហូតដល់ចេញផ្កាគឺ ៣ទៅ៤ខែគេអាចប្រមូលផលផ្កាបានហើយ។ បើយើងថែទំាបានល្អគឺ ២ខែឬ៣ខែគឺអាចប្រមូលផលបាន។ហាមច្រូតស្លឹកវានៅពេលចេញផ្កាព្រោះវាធ្វើអោយដើមវាខ្សោយ។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here