សាស្រ្តងាយៗក្នុងការចៀនត្រីដែលបានត្រឹមត្រូវ!!

452

ទម្លាប់​នៃ​ការ​ចៀនត្រី​ភាគច្រើន យើង​តែងតែ​ដាក់​ខ្ទះ​លើ​ចង្ក្រាន្ត​ឲ្យ​ក្តៅ ហើយ​ចាក់​ខ្លាញ​ចូល រួច​ទុកឲ្យ​ក្តៅ​មួយ​ជាន់​ទៀត ទើប​ដាក់​ត្រី​ចូល ហើយ​ចៀន​ទាល់តែ​ត្រី​ឡើង​ក្រៀម​ឬ​ខ្លោច​តិចៗ​ទើប​ដាក់ចុះ​។ បើតាម​ការលើកឡើង​ពី​វេជ្ជបណ្ឌិត ថា ការធ្វើ​បែបនេះ ប្រៀបដូចជា​ការផលិត​គីមី​កាន់តែច្រើន ព្រោះ​នៅពេលដែល​ខ្លាញ់​ក្តៅ បែក​ធាតុ​វា​បង្កើតបាន​គីមី​មួយ ហើយ​នៅពេល​ដាក់​ត្រី​ចូលក្នុង​ខ្លាញ់​ក្តៅ វា​បែក​ធាតុ​បង្កើតបាន​គីមី​មួយទៀត​។ ចំណែកឯ​សាច់​ត្រី បាន​បាត់បង់​គុណភាព​ស្ទើរ​ទាំងអស់ ពោល​ត្រី​ដែល​អ្នក​ដាក់​ចូលក្នុង​មាត់ ហើយ​ទំពារ​យ៉ាង​ឆ្ងាញ់​ពិសា​នោះ មិន​ខុសពី​កំពុង​ញ៉ាំ​ខ្មោច​ត្រី ដែល​ពោ​ពេញ​ដោយ​គីមី​ពុល​។ 

​វេជ្ជបណ្ឌិត​ដដែល បាន​ណែនាំ​ថា គួរ​ផ្លាស់ប្តូ​រការ​ចម្អិន​ត្រី​តាម​ទម្លាប់​បែបនេះ និង​បានបង្ហាញ​ពី​វិធី​ចៀនត្រី​ប្រកបដោយ​សុវត្ថិភាព​។ ដំបូង​ដាក់​ខ្ទះ​លើ​ចង្ក្រាន្ត និង​កុំ​ទុកឲ្យ​ខ្ទះ​ក្តៅ​ទាន់ ត្រូវដាក់​ត្រី​ក្នុង​ខ្ទះ​ត្រជាក់ ហើយ​ចាក់ទឹក​ចូល​បន្តិច រួច​បន្ថែម​ប្រេង​អូ​លីវ​ចូល​បន្តិច គ្រប​ឲ្យ​ជិត​អមដោយ​កម្តៅភ្លើង​តិចៗ ។  ក្រោយមក ក្រឡាប់​ត្រី​ទៅ​ម្ខាង​ទៀត ដោយ​កុំ​ទុកឲ្យ​ឡើង​ក្រហមឬ​ខ្លោច​។ ធ្វើបែបនេះ មិន​ត្រឹមតែ​កាត់បន្ថយ​ជាតិពុល​ក្នុង​រាងកាយ​បាន​នោះទេ ថែមទាំង​អាច​រក្សាបាន​គុណភាព​ត្រី ដែល​ផ្តល់​ប្រយោជន៍​ដល់​រាងកាយ​របស់​យើង​ទៀតផង​៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here