សាកល្បង៣មុខនេះចូលគ្នាសម្រាប់មាន់កើតអុត !!

515

បងប្អូនដែលចិញ្ចឹមមាន់។​ បើមាន់មានរោគសញ្ញាដូចបែបនេះសូមសាកល្បងតាមវិធិខាងក្រោម ព្រោះមានបងបង្អូនកសិករយើងទទួលបានជោគជ័យតាមវិធីនេះ​៖

មាន់​កើត​ជំងឺ​នេះ​មានដូចជា​៖
-កើត​លើ​ស្បែក​៖ដុំ​ពកៗនៅ​កន្លែង​គ្មាន​រោម​ដូចជានៅ​លើ​ត្របកភ្នែក សិ​រ ណង់ ផ្នែក​ខាងក្រៅ​ជុំវិញ​រន្ធ​ច្រមុះ ចំ​ពុះ និង​ជុំវិញ​ក្លូអាក់ កើត​លើ​បំពង់ក ជាដើម។​
-ស្នាម​ដូចជា​ដុះ​ឫស ឬ​ពក​ឡើង​នៅលើ​ស្បែក ។
-ចំពោះ​បក្សី​តូច​វិញ អាច​ងាប់យ៉ាងលឿនដោយសារជំងឺនេះ។​

​ការ​ចម្លងជំងឺ​៖
-ការចម្លង​ផ្ទាល់​ពី​មាន់​ឈឺ ទៅ​មាន់​ជាដោយមាន់រស់ជាមួយគ្នាផ្ទាល់។​
-តាម​មូស​ខាំ មាន់​ដែល​មាន​ជំងឺ​ទៅ​មាន់​ដែល​គ្មាន​ជំងឺ​

​+រូបមន្ត​ថ្នាំ​ធម្មជាតិ​សម្រាប់​ព្យាបាល​ជំងឺ​ពក​ភ្នែក​លើ​កូន​មាន់

ឬសវ​ល្លិ៍​ល្ពាក់ ឫស​ត្នោត ឫស​ត្រាច​

+វិធី​ធ្វើ និង​ប្រើប្រាស់​
-ដំ​ឲ្យ​ទក់ៗ រួច​យកទៅ​ត្រាំ​ទឹក​ឲ្យ​មាន់​ផឹក​ជាការ​ស្រេច។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here