សាករូបមន្តដ៏អស្ចារ្យនេះមើល សឹងតែមិនដល់ប្រាំនាទីផងធ្វើឱ្យអ្នកគេងលក់ភ្លាម!

3584

អ្នកមានបញ្ហាគេងមិនលក់ ឬមិនងងុយគេងមែនទេ? អ្នកអាចសាកល្បងតាមរូបមន្តដូចខាងក្រោមនេះបាន វាគឺជារូបមន្តដ៏អស្ចារ្យ ដោយគ្រាន់តែអ្នកទទួលទានមួយកែវមុនចូលគេងតែប៉ុណ្ណោះ អ្នកនឹងងងុយគេងភ្លាមដូចជាកូនក្មេងអ៊ីចឹង។ រូបមន្តទឹកដោះគោលាយជាមួយនឹងទឹកឃ្មុំ គឺជារូបមន្តងាយស្រួល ដែលត្រូវបានប្រើប្រាស់សម្រាប់ការអត់ងងុយ និងការគេងមិនលក់។ គ្រឿងផ្សំទាំងពីរនេះសុទ្ធសឹងមានប្រសិទ្ធភាពដូចគ្នា ហើយវាកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀតនៅពេលដែលអ្នកលាយបញ្ចូលគ្នា ខណៈដែលវាមិនមានផលប៉ះពាល់ដល់សុខភាពដូចជា ការលេបថ្នាំងងុយគេងឡើយ។

គ្រឿងផ្សំ៖ ទឹកដោះគោជិតមួយកែវ ឬ ៧៥% នៃកែវ និងទឹកឃ្មុំ ១ស្លាបព្រាបាយ។

វិធីធ្វើ៖ យកទឹកដោះគោទៅកម្តៅឲ្យក្តៅឧណ្ហៗ ប៉ុន្តែមិនត្រូវធ្វើឲ្យពុះឡើយ។ បន្ទាប់មកយកទឹកដោះគោចាក់ចូលក្នុងកែវ រួចបន្ថែមទឹកឃ្មុំចូលកូរឲ្យសព្វល្អ ហើយទទួលទានយឺតៗ មុននឹងចូលគេងជាការស្រេច។

បញ្ជាក់៖ សម្រាប់អ្នកទឹកនោមផ្អែម សូមធ្វើតាមរូបមន្តនេះ ដោយប្រើប្រាស់ទឹកដោះគោណាដែលគ្មានជាតិស្ករជំនួសវិញ៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here