សម្ល​ម្ជូរ​ពង​ត្រី

55

គ្រឿងផ្សំ៖

1-ពង​ត្រី កូន​ត្រី ឬ​ត្រី​រ៉ស់​ក៏​បាន ត្រកួនឬព្រលឹត ម្អម ខ្ទឹមស ម្ទេស ម្ជូរ​អម្ពិលទុំ ប្រហុក

2-អំបិល ស្ករស និង​ម្សៅ​ស៊ុប។

វិធីធ្វើ៖

1-របៀប​ធ្វើ​គឺ​មុន​ដំបូង​ដាក់​ដំា​ទឹក​ឲ្យ​ពុះ​ទើប​បង់​ខ្ទឹម​ចិញ្រ្ចាំ កូន​ត្រី និង​ពង​ត្រី​ចូល​ដំណាល​គ្នា។

2-នៅ​ពេល​ដែល​សម្ល​ពុះ​ម្ដង​ទៀត ហើយ​សាច់​ត្រី​ឆ្អិន​ល្អ​នោះ សឹម​ជ្រំម្ជូរ​អម្ពិល​ទុំ និង​ប្រហុក​តិច ឬ​ច្រើន​តាម​ចំណូល​ចិត្ត។

3-បន្ទាប់​មក​ទៀត​ត្រូវ​បន្ថែម​គ្រឿង​ផ្សំ​រសជាតិ​មាន អំបិល ស្ករ​ស និង​ម្សៅ​ស៊ុប រួច​ភ្លក្ស​សាប​ប្រៃ​តាម​ការ​គួរ។

4-នៅ​ពេល​ដែល​រសជាតិ​សម្ល​ឆ្ងាញ់​ល្មម​ហើយ សឹម​បង់​ត្រកួន​ចូល​រួច​ទុក​មួយ​រំពុះ​ទៀត។

5-ចុង​ក្រោយ​ត្រូវ​បង់​ម្អម និង​ម្ទេស​រួច​បិទ​ភ្លើង​ចង្ក្រាន។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here