វិធីធ្វើសម្លម្ជូរម្នាស់បង្គា ឆ្ងាញ់ៗ!

78

គ្រឿងផ្សំ៖ បង្គា ១៥០ក្រាម (បកសំបក), ម្នាស់ ៣០០ក្រាម ចិតជាដុំៗល្មម, គ្រឿងក្រហមបុក ២ស្លាបព្រាបាយ, ទឹកអំពិលទុំ ៤ស្លាបព្រាបាយ, អំបិល ១ស្លាបព្រាកាហ្វេ, ទឹក ៣កូនចាន។

វិធីធ្វើ៖

១.ដាក់ឆ្នាំងដាំទឹកឲ្យពុះ រួចដាក់គ្រឿងបុកចូល កូរឲ្យសព្វ ហើយដាក់បង្គាចូល ទុកឲ្យឆ្អិនបន្តិច

២.បន្ទាប់មកដាក់ម្នាស់ ទឹកអំពិលទុំ និងអំបិលចូល កូរចូលគ្នាឲ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here