សម្រាប់បងប្អូនចិញ្ចឹមមាន់! ការទំលាក់ព្រូនមាន់ដោយប្រើគ្រាប់កន្ធំថេត !!

238

+តាមធម្មតា សត្វមាន់ដែលមានព្រូននៅក្នុងខ្លួនបង្កឲ្យ
មានរោគសញ្ញាដូចខាងក្រោម :
-មាន់មានសាច់ស្លេកហាក់ដូចគ្មានឈាម


-រោមមាន់រាងស្រអាប់
-មាន់មិនសូវរហ័សរហួនស្វែងរកចំណី
-មាន់ស្គមចេញទ្រនុងខ្នង និងមិនឡើងទំងន់
-នៅក្នុងលាមក គេសង្កេតឃើញមានព្រូន។

+ចំណែកឯវិធីព្យាបាលបង្ហាញជូនដូចខាងក្រោម :
-ចំពោះមេមាន់ឲ្យផឹក ១ ដង ៣ គ្រាប់ ក្នុងមួយថ្ងៃ និងផឹករយៈពេលមួយអាទិត្យ
-ចំពោះកូនមាន់ផឹក ១ ដង ១ គ្រាប់ ក្នុងមួយថ្ងៃ និងផឹករយៈពេលមួយអាទិត្យ។

ក្រោយពេលផឹកអស់រយៈពេលមួយអាទិត្យមក គាត់សង្កេតឃើញមាន់មានភាពស្រស់ថ្លា និងរហ័សរហួនដើររកស៊ីចំណីឡើងវិញ ។ ហើយនៅក្នុងលាមកក៏លែងមានព្រូនទៀត។

តាមបទពិសោធន៍ខាងលើនេះ គ្រាប់កន្ធំថេតជាឱសថព្យាបាលការទំលាក់ព្រូនមួយយ៉ាងមានប្រសិទ្ធិភាព ។ ហើយគេមិនត្រឹមតែអាចព្យាបាលមាន់ទេ គេអាចព្យាបាលការទំលាក់ព្រូនលើមនុស្សទៀតផង ៕

ប្រភព៖ CEN

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here