សម្រកក្បាលពោះរាបស្មើជាមួយគ្រាប់ជីរ និងអត្ថប្រយោជន៍ជាច្រើនរបស់គ្រាប់ជីរចំពោះសុខភាព

5747

* សម្រកក្បាលពោះរាបស្មើជាមួយគ្រាប់ជីរ៖
– គ្រាប់ជីមួយស្លាបព្រាកាហ្វេ
– ក្រូចឆ្មារមួយផ្លែ
– ស្ករស ឬទឹកឃ្មុំមួយស្លាបព្រាកាហ្វេ
– ទឹកមួយកែវ។


ញុំាពេលព្រឹកមុនពេលញុំាអាហារ ៣០នាទី។
+ គ្រាប់ជីរដ៏តូចល្អិតដែលអាចពង្រីកមាឌរហូតដល់ទៅ ៣០ ដងនៅពេលវាត្រូវទឹកដែលគេបានចាត់ទុកវាថាជាឱសថធម្មជាតិដ៏មានប្រសិទ្ធភាព ដែលសមត្ថភាពរីកមាឌនេះហើយ ដែលធ្វើឲ្យអ្នកចង់សម្រកទម្ងន់មានអារម្មណ៍ថាឆ្អែត និងមិនសូវចង់ញ៉ាំអាហារច្រើនលើសកាឡូរី
+ ជំនួយស្បែក និងរក្សាតុល្យភាពកូលេស្តេរ៉ូល
+ មិនត្រឹមតែប៉ុណ្ណោះ គ្រាប់ជីក៏មានផ្ទុកជាតិសរសៃដ៏ច្រើន អាចសម្រួលដល់ការបន្ទោបង់ និងកម្ចាត់ជាតិពុលពីរាងកាយផងដែរ


+ គ្រាប់ជីរទម្ងន់ត្រឹមតែ ៤ ក្រាមមានផ្ទុកជាតិសរសៃស្មើនឹងសាលាដមួយគុម្ពឯណោះ
+ ដើម្បីទទួលបានប្រសិទ្ធភាពគេ អ្នកជំនាញណែនាំឲ្យទទួលទានគ្រាប់ជីរលាយទឹកធម្មតា។ ប្រសិនបើលោកអ្នកនិយមបន្ថែមរសជាតិផ្សេងៗ សូមសាកល្បងលាយគ្រាប់ជីរជាមួយទឹកដោះគោជូររាវ ជាមួយចំណិតផ្លែឈើ ទឹកផ្លែម្នាស់ ទឹកដូង ឬក៏រោយវាពីលើបាយសារាយសមុទ្រតាមរូបមន្តអាហារជប៉ុនក៏បាន
+ អ្នកជំនាញផ្នែករក្សារាងបានណែនាំឲ្យទទួលទានគ្រាប់ជីរដើម្បីបំពេញក្រពះ មុនពេលចាប់ផ្ដើមទទួលទានអាហារ។ ធ្វើយ៉ាងដូច្នោះយើងនឹងមិនសូវមានអារម្មណ៍ថាឃ្លានខ្លាំង ឬចង់ញ៉ាំច្រើនឡើយ។ នៅចន្លោះ អាហារទាំងបីពេល អ្នកក៏អាចញ៉ាំទឹកគ្រាប់ជីរធ្វើជាចំណីសម្រន់ជំនួសឲ្យនំនែកផ្សេងៗផងដែរ។

គ្រាប់ជីរ គឺជាប្រភេទរុក្ខជាតិផ្កាម្យ៉ាងស្ថិតក្នុងគ្រួសារជីរអង្កាមហៅថា Lamiaceae ដែលរកឃើញភាគច្រើននៅម៉ិកស៊ិក ក្វាតេម៉ាឡា និងប៉ែកអាស៊ី។

 


*មូលហេតុអ្វីអ្នកត្រូវពិសាគ្រាប់ជីរ?
គ្រាប់ជីរផ្ទុក៖
– ប្រូតេអ៊ីនច្រើនជាងគ្រាប់ធុញជាតិ និងគ្រាប់ផ្លែឈើដទៃទៀត ២ ដង
– ជាតិកាល់ស្យ៉ូមទឹកដោះខ្ពស់ជាងអាហារផ្សេង ៥ ដង ដែលជួយដល់ឆ្អឹងរបស់អ្នក
– ជាតិប៉ូតាស្យ៉ូមខ្ពស់ជាងចេក ២ ដង
– សារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ជាងផ្លែប្ល៊ូបឺរី ឬបឺរខៀវ ៣ ដង
– ជាតិដែកខ្ពស់ជាងស្ពៃស្ពីណាច់ (Spinach) ៣ ដង
– ជាតិអាស៊ីតល្អ អូមេហ្គា ៣ និង មេហ្គា ៦ យ៉ាងច្រើនអនេក


គ្រាប់ជីរគឺជាប្រភពនៃជាតិប្រូតេអ៊ីន ដែលផ្តល់អាមីណូអាស៊ីតសំខាន់ៗសម្រាប់ជួយដល់ប្រព័ន្ធរំលាយអាហារ។ វាក៏ផ្ទុកជាតិហ្វាយបឺច្រើនផងដែរ។
គ្រាប់ជីរងាយរលាយ ដូច្នេះមានន័យថា វាអាចស្រូបជាតិទឹកបានលឿន និងបង្កើតបានជាជែលខាប់ហើយស្អិតជួយដល់ជំងឺរលាកសន្លាក់។
* តើអត្ថប្រយោជន៍របស់គ្រាប់ជីរមានអ្វីខ្លះ?
– ផ្តល់ថាមពលបន្ទាប់ពីហាត់ប្រាណ
– ជំរុញកម្លាំងឱ្យខ្លាំងក្លា
– ជួយឱ្យលេងកីឡាបានយូរ
– សម្រួលជាតិស្ករក្នុងឈាមឱ្យប្រក្រតី


– ជួយសម្រកទម្ងន់
– ជួយប្រព័ន្ធរំលាយអាហារ
– ជួយព្យាបាលសន្លាក់ដៃជើងតាមរយៈការកាត់បន្ថយការរលាក៕

រក្សាសិទ្ធិដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here