អត្ថប្រយោជន៍សណ្តែកផ្កាយ!

3527

សណ្ដែកផ្កាយ ជារុក្ខជាតិវល្លិឡើងទ្រើង ដែលងាយស្រួលក្នុងការដាំដុះ ហើយមិនត្រូវការជីរគីមីនោះឡើយ។ អ្វីដែលពិសេស ក្នុងរយៈពេលតែ៨ខែប៉ុណ្ណោះ  ប្រជាកសិករអាចប្រមូលផលវាបានពេញលេញ រហូតដល់៥០ឆ្នាំ ដោយមិនប្រកាន់រដូវកាលឡើយ!

លោកអ្នកអាចយក៖

  • ស្លឹកសណ្ដែកផ្កាយ ធ្វើជាតែ

  • ផ្លែជាឱសថ ឬ

  • ផ្លែកៀប ដើម្បីចម្រាញ់ជាប្រេងចំអិនអាហារ ប្រេងសម្រាប់ម៉ាស្សា និងជាធាតុផ្សំសម្រាប់ធ្វើគ្រឿងសំអាងផ្សេងៗ

  • ស្លឹក និងផ្លែស្រស់ អាចធ្វើជាចំណីអាហារថែមទៀតផង។

សណ្ដែកផ្កាយ ផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សារពាង្គកាយ។ អត្ថប្រយោជន៍សណ្តែកផ្កាយ៖

  • កាត់បន្ថយកូឡេស្តេរ៉ូលក្នុងឈាម
  • លាងសំអាតជាតិពុលក្នុងឈាម

  • ការពារកំណកឈាមរឹង
  • មានផ្ទុកប្រេង Omega 3-6-9 និងវីតាមីន A និង E ជួយកោសិស្បែក ពន្យារភាពចាស់

  • ជួយបញ្ចុះទម្ងន់
  • គ្រប់គ្រងជាតិស្ករក្នុងឈាម
  • កាត់បន្ថយអាការៈងងឹតមុខ ឈឺក្បាល ហត់ ​ប្រកាំង គេងមិនលក់ រលាកស្បែក ស្បែករបកក្រហម

  • កាត់បន្ថយ និងរារាំងការរីករាលដាលនៃកោសិកាមហារីក
  • ជំនួយបេះដូង ការពារបញ្ហាគាំងបេះដូង

  • ពង្រឹងប្រព័ន្ធរាងកាយ ទប់ទល់ ការពារមេរោគឆ្លងផ្សេងៗ
  • អភិវឌ្ឍខួរក្បាលក្មេង កាត់បន្ថយរោគ អាល់សៃមើរ៍ (Alzheimer)

  • កាត់បន្ថយជាតិស្រវឹង
  • ជំនួយភ្នែក ខួរក្បាល និងសន្លាក់

  • បង្កើនសមត្ថភាពផ្លូវភេទ។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here