សញ្ញា​ទាំងអស់នេះ​បង្ហាញថា​ថ្លើម​របស់​អ្នក​ផ្ទុក​ជាតិពុល​ហួសប្រមាណ ជាហេតុ​បណ្តាលឱ្យ​ធាត់​

211

​ថ្លើម​គឺជា​សរីរាង្គ​មួយ​ដែល​ប្រឹង​ធ្វើការ​ខ្លាំងជាងគេ​ក្នុង​រាងកាយ​របស់​អ្នក ហើយ​វា​មាន​មុខងារ​សំខាន់​ក្នុងការ​បន្សុទ្ធ​ឈាមបណ្ដេញ​ជាតិពុល​គ្រោះថ្នាក់ និង​សារធាតុចិញ្ចឹម​មេ​តា​ប៉ូលីស ឬ​បំបែក​សារធាតុចិញ្ចឹម​ចែកចាយ​ទៅក្នុង​រាងកាយ​។​

យ៉ាងណាមិញ ពេល​ខ្លាញ់​រុំ​ថ្លើម​របស់​អ្នក វា​មិនអាច​លុបបំបាត់​ជាតិពុល​ទាំងនោះ​ពី​រាងកាយ​របស់​អ្នក​ឡើយ ដែល​នេះ​ដោយសារ​របប​អាហារ​របស់​អ្នក​មិនមាន​សុខភាព​។

​ ​* សញ្ញា​នៃ​ថ្លើម​ពោរពេញ​ទៅដោយ​ជាតិពុល​
​នេះ​អាច​បណ្ដាលឱ្យ​រលាក បន្សល់​នូវ​ស្លាកស្នាម​លើ​ថ្លើម ជាពិសេស​ធ្វើឱ្យ​ថ្លើម​ខូច​។ មាន​សញ្ញា​ជាច្រើន​បង្ហាញថា ថ្លើម​របស់​អ្នក​ពោរពេញ​ទៅដោយ​ជាតិពុល​។​

​ ​សញ្ញា​ទាំងនោះ​រួមមាន​៖
​ ​- ឈឺសន្លាក់​រ៉ាំ​រ៉ៃ ឬ​ឈឺ​ចុកចាប់​សាច់ដុំ​


​ ​- ឈឺក្បាល ឬ​ឈឺក្បាល​ប្រកាំង​ខាងក្រោយ​គ្រាប់ភ្នែក​


​ ​- អស់កម្លាំង​ល្ហិតល្ហៃ​


​ ​- ថប់​បារម្ភ​


​ ​- កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត​


​ ​- ឡើង​ទម្ងន់​ឥត​មូលហេតុ​


​ ​- ឈឺពោះ​


​ ​- រាគ​


​ ​- ទល់លាមក​


​ ​- កើតមុន ឬ​ជំងឺ​ស្បែក​ផ្សេងៗ​


​ ​- អតុល្យភាព​អ័រម៉ូន​


​ ​- បែកញើស​ហួសប្រមាណ​


​ ​- អា​ឡែ​ស៊ី​


​ ​- ខួរក្បាល​មិនសូវ​ចងចាំ​បានយូរ​៕

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here