សញ្ញា១០យ៉ាងបញ្ជាក់ថា រាងកាយអ្នកខ្វះវីតាមីនសំខាន់ៗ!!

857

រាងកាយ​អាច​លូតលាស់​មាន​សុខភាព​ល្អ​ទៅ​បាន អាស្រ័យ​ដោយ​មាន​ការ​ស្រូប​យក​វីតាមីន និង​សារធាតុ​ចិញ្ចឹម​បាន​គ្រប់​គ្រាន់។ ប៉ុន្តែ​បើ​​​មិន​អាច​ទទួល​យក​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ទេ វា​នឹង​នាំ​ឱ្យ​រាងកាយ​ទៅ​ជា​ឈឺ​នេះ​ឈឺ​នោះ ឬ​ចេញ​សញ្ញាណ​ប្លែក​ៗ​ផ្សេងៗ។ ខាងក្រោម​នេះ​ជា​អ្វី​ដែល​អ្នក​គួរ​ចាប់​អារម្មណ៍ បើ​សង្កេត​ឃើញ​រាងកាយ​កើត​មាន​សញ្ញាណ​ទាំង​នេះ និង​វិធី​ដែល​គួរ​ដោះ​ស្រាយ។

​១. អង្គែ​លើ​ស្បែក​ក្បាល​បញ្ជាក់​ថា រាងកាយ​អ្នក​ខ្វះ​អាស៊ីត​ដែល​មាន​ជាតិ​ខ្លាញ់។ គួរ​ព្យាយាម​ញ៉ាំ​ត្រី​ឱ្យ​បាន​ច្រើន យ៉ាង​ហោច​ណាស់​២​ទៅ​៣ដង​ក្នុង​មួយ​អាទិត្យ។

២. បើ​សក់​អ្នក​ប្រែ​ជា​ផុយ ស្ទក់​ មិន​រលាស់​ ជា​សញ្ញា​នៃ​កង្វះ​វីតាមីន B។ គួរ​ញ៉ាំ​បន្លែ​ពណ៌​បៃតង​ដូច​ជា​ស្ពៃ​ខ្មៅ និង​ត្រពាំងបារាំង​ឱ្យ​បាន​ញឹកញាប់។

៣. បើ​សក់​អ្នក​ឆាប់​ឡើង​ស្កូវ​ទាំង​វ័យ​ក្មេង បាន​ន័យ​ថា​រាងកាយ​ខ្វះ​ជាតិ​​ទង់ដែង។ ដំណោះ​ស្រាយ​គឺ​ញ៉ាំ​ផ្សិត និង​អ័យស្ទ័រ។

៤. ប្រេះ​​ឬ​ពង​បែក​នៅ​កៀន​មាត់​ គឺ​ជា​កង្វះ​វីតាមីន​ B12 ដូច្នេះ​អ្នក​គួរ​ញ៉ាំ​សាច់​ក្រហម​ និង​សាច់​មាន់​សាច់​ទា​បន្ថែម។

៥. បើ​ស្បែក​អ្នក​ប្រែ​ជា​លែង​រលោង នេះ​ជា​សញ្ញា​នៃ​កង្វះ​ជាតិ​ស័ង្កសី និង​វីតាមីន A។ គួរ​ញ៉ាំ​សាច់​មាន់​សាច់​ទា និង​ត្រសក់​ស្រូវ​ឱ្យ​បាន​ច្រើន។

៦. រាងកាយ​អ្នក​មិន​អាច​ស្រូប​យក​វីតាមីន និង​ជាតិ​រ៉ែ​បាន​ល្អ​ទេ បើ​ខ្វះ​ជាតិ​អាស៊ីត​ក្នុង​ក្រពះ។ ដូច្នេះ​គួរ​ញ៉ាំ​អាហារ​ដោយ​បន្ថែម​ទឹក​ខ្មេះ​ធ្វើ​ពី​ផ្លែ​ប៉ោម​បន្តិច​ដើម្បី​បន្ថែម​ជាតិ​អាស៊ីត​នេះ​។

៧. បើ​អ្នក​ចេះ​តែ​មាន​អារម្មណ៍​អស់​កម្លាំង​​ជាប់​មិន​ឈប់ វា​ជា​សញ្ញា​នៃ​កង្វះ​វីតាមីន​ D។ ផឹក​ទឹក​ដោះ​គោ និង​ញ៉ាំ​ត្រី​ឱ្យ​បាន​ច្រើន។

៨. បើ​នៅ​សុខៗ​ស្រាប់​តែ​មាន​ស្នាម​ជាំ​លើ​ស្បែក នោះ​ស្បែក​របស់​អ្នក​កំពុង​ខ្វះ​វីតាមីន C។ ដំណោះ​ស្រាយ​គឺ​ញ៉ាំ​ផ្លែ​ក្រូច​​​ប្រភេទ​មួយ​ណា​ក៏​បាន មិន​ថា​ក្រូច​ឆ្មារ ក្រូច​ខ្វិច ក្រូច​ថ្លុង ជាដើម។

៩. ដើម្បី​ជៀស​វាង​ការ​ឈឺ​សាច់ដុំ គួរ​បន្ថែម​ជាតិ​ម៉ាញ៉េស្យូម និង​កាល់ស្យូម​ក្នុង​ចំណី​អាហារ​។ សារធាតុ​ចិញ្ចឹម​ទាំង​នេះ​មាន​នៅ​ក្នុង​ផ្លែ​ចេក និង​ផ្លែ​បឺរ។

១០. បើ​មាន​បញ្ហា​ពោះវៀន​ បាន​ន័យ​ថា​អ្នក​ត្រូវ​ការ​ជាតិ​ម៉ាញ៉េស្យូម និង​ហ្វៃប័រ​ជា​ចាំបាច់។ ត្រូវ​ញ៉ាំ​ផ្កា​ខាត់​ណា​ខៀវ និង​ផ្លែ​ប៉ោម​ដើម្បី​ជំនួយ​ពោះ​វៀន​ឡើង​វិញ៕សម្រួលអត្ថបទដោយ៖ អ៊ាង​ សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here