ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

សញ្ញាដែលបញ្ជាក់ថាអ្នកកំពុងខ្វះប្រូតេអ៊ីន!

21-May-2018 03:12 PM

រូបភាព


ដោយ: Uddam

យើង​ដឹង​ហើយ​ថា​ប្រូតេអ៊ីន​គឺ​សំខាន់​ណាស់​សម្រាប់​រាង​កាយ​ តែ​ពេល​ខ្លះ​យើង​បែរ​ជា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ដិតដល់​​ទៅ​វិញ។ ការ​ខ្វះ​ប្រូតេអ៊ីន​អាច​នាំ​ផល​ប៉ះពាល់​ជា​ច្រើន​ ដូចនេះ​អ្នក​គួរ​តែ​ចេះ​សម្គាល់​ពី​សញ្ញា​ដែល​បញ្ជាក់​ថា​រាង​កាយ​អ្នក​កំពុង​ត្រូវ​ការ​ប្រូតេអ៊ីន​បន្ថែម៖

១. ជ្រុះ​សក់៖ហេតុ​ផល​ងាយ​មួយ​គឺ​ថា​ពេល​ដែល​រាងកាយ​យើង​មាន​ប្រូតេអ៊ីន​មិន​គ្រប់គ្រាន់​ វា​នឹង​ចាប់​ផ្ដើម​ជម្រុះ​អ្វី​ដែល​វា​អាច​ជម្រុះ​បាន​ដូច​ជា​សក់​ជា​ដើម​ដើម្បី​ជួយទប់​កុំ​ឲ្យ​​រាង​កាយ​ទាំង​មូល​​ខ្វះ​ប្រូតេអ៊ីន​ខ្លាំង​ពេក។

២. តែង​ឈឺ​ជា​ប្រចាំ៖ដូច​ជា​ឧស្សាហ៍​ផ្ដាសាយ​ជា​ដើម។ នេះ​ជា​សញ្ញា​នៃ​ប្រព័ន្ធ​ការពារ​ចុះ​ខ្សោយ​ដោយ​សារ​តែ​ខ្វះ​ប្រូតេអ៊ីន​​​ហើយ។

៣. ស្នាម​របួស​មិន​ងាយ​ជា​សោះ៖ប្រូតេអ៊ីន​មាន​ក៏​មាន​តួនាទី​សំខាន់​ក្នុង​ការ​ព្យាបាល​ស្នាម​របួស​ឲ្យ​ឆាប់​ជា​ដែរ។ បើ​អ្នក​សង្កេត​ឃើញ​ថា​ស្នាម​របួស​មិន​ឃើញ​គ្រាន់​បើ​សោះ​នោះ គួរ​តែ​ពិនិត្យ​របប​អាហារ​ឲ្យ​មែន​ទែន។

៤. ​ហើម​ក​ជើង​ និង​ជើង​៖នេះ​អាច​ជា​សញ្ញា​ដែល​អ្នក​កំពុង​ខ្វះ​ជីវជាតិ​ធ្ងន់ធ្ងរ​ហើយ។ យល់​ល្អ​គួរ​តែ​ប្រញាប់​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។​

៥. ខួរក្បាល​មិន​ស្រលះ​៖​បើ​ប្រូតេអ៊ីន​មាន​មិន​គ្រប់​គ្រាន់​ ជាតិ​ស្ករ​ក្នុង​ខ្លួន​យើង​ក៏​គ្មាន​លំនឹង​ដែរ។ វា​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ខួរ​ក្បាល​ដូច​ជា​គិត​អ្វី​មិន​ចេញ​សោះ។ដូចនេះ​បើ​អ្នក​សង្កេត​ឃើញ​មាន​សញ្ញា​ទាំង​នេះ​មែន​ ​គួរ​តែ​ប្រញាប់​ពិនិត្យ​របប​អាហារ​ខ្លួន​ឯង​ឡើង​វិញ។ គួរ​ញ៉ាំ​បន្លែ ត្រី​ សាច់​ឲ្យ​បាន​គ្រប់​គ្រាន់៕សម្រួលអត្ថបទដោយ៖ ខ្ទឹមស