សក់ពោត ថ្នាំបញ្ចុះទឹកនោម លាងកំណកកករក្រួសក្នុងតម្រងនោម កែរោគលើសឈាម ក្អួតធ្លាក់ឈាម គ្រាប់ក្រួសក្នុងប្រមាត់

4794

កុំមើលងាយសក់ពោត ថាគ្មានប្រយោជន៍

ជាថ្នាំបញ្ចុះទឹកនោម លាងកំណកកករក្រួសក្នុងតម្រងនោម

កែរោគលើសឈាម ក្អួតធ្លាក់ឈាម គ្រាប់ក្រួសក្នុងប្រមាត់

ជួយស៊ែរចែកគ្នាដឹងផង!

សម្រួលដោយ៖ អ៊ាង សុផល្លែត

Facebook.com/SOPHALLETH

សក់ពោត

ការប្រើប្រាស់ផ្នែកឱសថ៖

– សក់ពោត ៩០ ទៅ ១៥០ក្រាម ដាំទឹកផឹកមួយថ្ងៃ ជាថ្នាំបញ្ជុះ ទឹកមូត(នោម)។

– វាជួយកែបញ្ហារលាកប្លោកនោម ក្រពេញប្រូស្ដាត សម្រាប់បញ្ចុះទឹកនោម ជួយថែរក្សាតម្រងនោម ជួយលាងជម្រះកំណកកករដែលបណ្ដាលឲ្យកើតជាគ្រួសក្នុងតម្រងនោម ឬប្លោកនោមព្រមទាំងជួយសម្រួលបញ្ហាលើសឈាម ជំងឺសួតរ៉ាំរ៉ៃ និងជាថ្នាំជំនួយក្រលៀនមានប្រសិទ្ធភាពណាស់ផងដែរ ។

– ចំណែកឯឫសពោត មានគុណសម្បត្តិជួយព្យាបាលអាការៈក្អួតធ្លាក់ឈាម គ្រាប់គ្រួសក្នុងប្រមាត់ បញ្ចុះទឹកនោម ដោយយកឬស ស្ងួតទៅស្ងោរយកទឹកទទួលទាន។ ដើម និងស្លឹកពោត មានគុណសម្បត្តិព្យាបាលអាការគ្រាប់គ្រួស (ដូចជាក្នុងតម្រងនោម ឬក្នុងប្រមាត់) ជួយឲ្យនោមស្រួល នាំយកមកទទួលទានស្រស់ៗ ឬហាលឲ្យស្ងួតដាំទឹកផឹក។

– ពោតជាអាហារជួយ បន្ទន់លាមក បញ្ជុះទឹកនោម ជួយធ្វើឲ្យទឹកប្រម៉ាត់

រាវ និងចេញបានល្អក្នុងការរំលាយអាហារ។

– ឬសពោតប្រើដាំផឹក លាយជាមួយរុក្ខេជាតិផ្សេងទៀតសម្រាប់ព្យាបាលជំងឺប្រមេះទឹកបាយ។

វីដេអូ៖

សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន មុននឹងប្រើប្រាស់សក់ពោតនេះជាឱសថ។

សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

(ដកស្រង់ពីសៀវភៅ រុក្ខជាតិឱសថកម្ពុជា ភាគ៤)

អានអត្ថបទបន្ថែម៖ ផ្កាត្នោតឈ្មោលជួយព្យាបាលជំងឺថ្លើម និងជំនួយតម្រងនោម

ប្រសិនបើតម្រងនោម និងថ្លើមរបស់យើងមានជំងឺ នោះសុខភាពរបស់យើងប្រាកដជាចុះខ្សោយ ហើយប្រឈមនឹងជម្ងឺជាច្រើន។

ព្យាបាលជំងឺ    ៖ ថ្លើម និងជំនួយតម្រងនោម

ប្រភេទរុក្ខជាតិ ៖ ផ្កាត្នោតឈ្មោល

វិធីធ្វើ៖

-ចិតផ្កាត្នោតឈ្មោលខ្ចីជាចម្រៀកៗតូចៗ

-យកទៅលីង ឬហាលឱ្យស្ងួត។

វិធីប្រើប្រាស់៖

-ទឹកធ្វើជាតែពិសារជាប្រចាំ។  វានឹងអាចជួយសម្រាលជម្ងឺថ្លើមបានមួយផ្នែកធំ។

ចំណាំ៖

អ្នកដែលធ្លាប់ពិសាស្រាច្រើន ហើយមានបញ្ហាជំងឺថ្លើមអាចសាកល្បងធ្វើតាមវិធីខាងលើ នឹងទទួលបានលទ្ធផលគាប់ប្រសើរ។

ផ្កាត្នោត​ឈ្មោល​វា​សមប្រកប​នឹង​ជំងឺ​ច្រើន​មុខ​ណាស់ ដូចជា​ជំងឺ​គ្រឿងក្នុង​មាន​ថ្លើម ប្រមាត់ សួត ឈឺឆ្អឹងឆ្អែង ឈឺចង្កេះ​ឈឺ​តម្រងនោម ព្រមទាំង​រោគ​ស្ត្រី ទៀតផង។​

សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here