វិធី បុកល្ហុង ក្តាមប្រៃ!

158

វិធី បុកល្ហុង ក្តាមប្រៃ

+គ្រឿងផ្សំ៖– ក្តាមប្រៃ– កាពិ (កែវថៃ) 1/3 ស្លាបព្រាបាយ– ស្ករស 1ស្លាបព្រាបាយ– ខ្ទឹមស 2កំពឹស– ម្ទេសស្រស់ 2-5ផ្លែ– ក្រូចឆ្មារ 2ផ្លែ– បង្គាក្រៀម– សណ្តែកដីលីង– ល្ហុងឈូស ឬសាប់– ត្រកួន– សណ្តែកកួរ– ត្រប់– ប៉េងប៉ោះ– ជីរណា– ប្រហុកខ្មែរ 1/3 ស្លាបព្រាកាហ្វេ– ការ៉ុត– ត្រសក់

+របៀបធ្វើ៖-ដំបូងត្រូវដាក់ខ្ទឹមស និងម្ទេសស្រស់ចូលក្នុងត្បាល់ រួចបុកចូលគ្នា បន្ទាប់មកដាក់កាពិ ស្ករស និងប្រហុកចូលបុកចូលគ្នាឱ្យសព្វ សឹមច្របាច់ក្រូចឆ្មារចូល រួចកូរឱ្យរលាយចូលគ្នា។ ដាក់សណ្តែកកួរ ត្រកួន និងល្ហុងឈូសចូល រួចបុកឱ្យសព្វ សឹមដាក់ក្តាមប្រៃចូលបុកជាមួយគ្នាឱ្យបែកសាច់ក្តាមប្រៃ បន្ទាប់មកកាត់ប៉េងប៉ោះ និងត្រប់ដាក់ចូលក្នុងត្បាល់ រួចកូរឱ្យចូលជាតិគ្នាល្អ។

-ជាចុងក្រោយចូររៀបការ៉ុត និងត្រសក់ដាក់ក្នុងចាន និងដួសបុកល្ហុងដាក់ពីលើ ហើយរោយសណ្តែកដីលីង បង្គាក្រៀម និងហាន់ម្ទេសស្រស់ដាក់ពីលើបុកល្ហុងជាការស្រេច៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here