វិធី បុកម្ជូរក្រសាំង!!

138

វិធី បុកម្ជូរក្រសាំង+គ្រឿងផ្សំ៖- ក្រសាំង ២ ផ្លែ- ប្រហុក ១ ស្លាបព្រាបាយ ចិញ្ច្រាំឲ្យម៉ត់- ម្ទេសទុំ ដាក់តាមចំណូលចិត្ត- ខ្ទឹមសរ ២ កំពឹស- ប៊ីចេង ១ ចុងស្លាបព្រាកាហ្វេ- អំបិល ១ ចុងស្លាបព្រាកាហ្វេ

+របៀបធ្វើ៖ -យកប្រហុកចញ្ច្រាំ ខ្ចប់ស្លឹក (ស្លឹកចេក ឬ ស្លឹកឈើផ្សេងៗ) ដុតអោយឆ្អិន។លីងម្ទេសទុំ និង ខ្ទឹមសឲ្យឆ្អិនល្អ -បន្ទាប់មកដាក់ចូលក្នុងត្បាល់ បុកឲ្យម៉ត់ ដាក់សាច់ក្រសាំង ប៊ីចេង និង អំបិលចូល រួចបុកម្តងទៀត ចុងក្រោយដាក់ប្រហុកដែលបានដុត ហើយបុកលាយបញ្ជូលគ្នាឲ្យសពល្អជាកាស្រេច។

បញ្ជាក់ៈ យើងអាចញ៉ាំជាមួយអន្លក់ ដូចជាទំពាំងស្ងោ ត្រប់ ត្រសក់ ស្ពៃក្តោប ត្រកួន និងបន្លែជាច្រើនទៀត៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here