វិធី ធ្វើបង្អែមចេកសាគូ!!

308

វិធី ធ្វើបង្អែមចេកសាគូ ចេក គឺជាផ្លែឈើម្យ៉ាងដែលសម្បូរទៅដោយវីតាមីន ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាព ហើយវាក៏ត្រូវបានគេយកទៅធ្វើជាអន្លក់ ឬក៏នំផ្សេងៗ។ +គ្រឿងផ្សំ៖- ចេកទុំ ៧ ផ្លែ- ស្កសរ ៣០០០ ក្រាម- ដូងទុំមួយចំហៀង- សាគូ ៥០ ក្រាម+វិធីធ្វើ៖១-បកសំបកចេកឲ្យស្អាត បន្ទាប់មកពុះចេកជាពីទុកមួយអន្លើ។២-កោសដូងពូតយកខ្ទិះដើម នឹងខ្ទះចុង ដាក់ទឹកតែបន្តិច ឬក៏មិនបាច់ដាក់ក៏បានដែរ។ ពូតដាក់ក្នុងកូនចានតូចមួយទុកសម្រាប់ស្រោចពីលើបង្អែមចំណែកខ្ទិះចុងចាក់ចូលក្នុងឆ្នាំងតូចល្មមមួយ។៣-លាងសាគូឲ្យស្អាត បន្ទាប់មកចាក់សាគូព្រមទាំងចេកចូលទៅក្នុងឆ្នាំងទឹកខ្ទិះដាក់ដាំលើភ្លើង ចាំរហូតដល់សាគូរីកសុំដាក់ស្ករ និងអំបិលចូលឲ្យរលាយជាការស្រេច។
៤-ពេលដែលចាក់ញ៉ាំ សូមស្រោចខ្ទិះដើមបន្តិចពីលើ៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here