វិធី ងាយៗ ជួយបំបាត់ស្លាក់ឆ្អឹងត្រី!

1412

មានមនុស្សច្រើនណាស់ ពិសាត្រី ហើយស្លាក់ឆ្អឹងត្រី។ វាកើតឡើងមិនរើសមុខមនុស្សចាស់ ឬក្មេងទេ ឱ្យតែធ្វេសប្រហែលបន្តិចនឹងស្លាក់ឆ្អឹងជាមិនខាន។ ថ្វីបើត្រីល្អសម្រាប់សុខភាព ប៉ុន្ដែពេលខ្លះអ្នកជៀសមិនផុសពីស្លាក់ឆ្អឹងនោះទេ។ មានវិធីច្រើនក្នុងការសង្គ្រោះនៅពេលអ្នកស្លាក់ឆ្អឹងត្រី ហើយខាងក្រោមនេះគឺជាវិធីដែលអ្នកអាចធ្វើបានដោយខ្លួនឯង។

១-ក្អកឱ្យខ្លាំងៗ ៖ នៅពេលស្លាក់ឆ្អឹង អ្នកនឹងមានប្រតិកម្ម ហើយការក្អកខ្លាំងៗគឺអាចឱ្យឆ្អឹងចេញមកក្រៅបាន។

២-ទឹកនិងអំបិល ៖ យកទឹកមួយកែវលាយជាមួយនឹងអំបិលបន្តិច រួចផឹកនឹងជួយកម្ចាត់ឆ្អឹងត្រីចេញ។៣-លេបបាយ ៖ វាគឺជាវិធីមួយដែលចាស់ពីដើមពេញនិយមប្រើ និងមានប្រសិទ្ធភាពផងដែរ។

៤-ចេក ៖ អ្នកប្រហែលជាមិនដឹងអំពីអត្ថប្រយោជន៍មួយនេះទេ ដែលវាអាចជួយកម្ចាត់ឆ្អឹងត្រីបានតាមរយៈពិសាចេក។៥-រកវេជ្ជបណ្ឌិត ៖ ក្នុងករណីប្រើវិធីខាងលើមិនមានប្រសិទ្ធភាព នោះដោយសារវាលិចកប់ក្នុងសាច់បំពង់ក។ ដូច្នេះត្រូវឱ្យវេជ្ជបណ្ឌិតប្រើប្រដាប់ដកឆ្អឹងត្រី ចេញពីបំពងករបស់អ្នក ជៀសវាងទុកចោលកើតដំបៅឆ្លងមេរោគ៕

សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here