វិធី ខជើងមាន់សៀងខ្មៅ!!

179

វិធី ខជើងមាន់សៀងខ្មៅគ្រឿងផ្សំ៖– ជើងមាន់ ១គីឡូ– សៀងខ្មៅ កន្លះខាំ– មើមខ្ញីចិញ្រ្ចាំ ១ខាំ– ខ្ទឹមសចិញ្ច្រាំ ១ខាំ– ម្ទេសផ្អែម ៥ផ្លែ– ផ្កាចាន់ ឬ ប៉ូចកាក់ ១០ផ្កា– ស្ករត្នោត ២ស្លាបព្រាបាយ– ទឹកខ្យង ៥ស្លាបព្រាបាយ– ស្រាស កន្លះពែង
– ប្រេងចៀន ១ដប

របៀបធ្វើ៖
១-ប្រឡាក់ជើងមាន់នឹងស្រាសកន្លះពែង ទុកចំនួនមួយម៉ោង ហើយដាក់ស្ងោរ ឱ្យផុយទន់ស្បែក ទើបស្រង់ចេញសម្រស់ទឹកឱ្យស្ងួត។

២-ដាក់ប្រេងក្នុងខ្ទះដាំឱ្យក្តៅ ហើយបំពងជើងមាន់ឱ្យក្រឡោតឡើងក្រហមល្អ ទើបស្រង់ចេញសទុកឱ្យត្រជាក់។ ពេលបំពង សូមគ្របគម្របកុំខាន ដើម្បីកុំឱ្យខ្លាញ់ផ្ទុះរលាកដៃ ឬ មុខ។ យកល្អ សូមប្រើគម្រូបឆ្នាំង ដែលថ្លាដូចកញ្ចក់ ងាយមើលឃើញជើងមាន់បំពងខាងក្នុង។

៣-ក្នុងឆ្នាំងថ្មីមួយ សូមដាក់ករត្នោតកូរឱ្យក្រហមឡើងជើងអង្ក្រង រួចដាក់ខ្ទឹមសចិញ្រ្ចាំ និងមើមខ្ញីចិញ្រ្ចាំចូលកូរឱ្យឈ្ងុយ ទើបចាក់ស្រាស ១វែក ថែមទឹកខ្យង សៀងខ្មៅ ផ្កាចាន់ (ឬ ប៉ូចកាក់) ចូលថែមទៀតកូរឱ្យសព្វ។

៤-ចាក់ជើងមាន់បំពងចូល កូរឱ្យចូលជាតិ ហើយថែមទឹក ដាក់ខឱ្យចូលជាតិរហូតផុយទន់ស្បែកជើងមាន់។ បើមិនទាន់ផុយ សូមថែមទឹកទៀត រំងាស់ទាល់តែផុយ រួចភ្លក្សថែមថយគ្រឿងតាមចំណូលចិត្តត្រូវការ។

៥-នៅពេលដួសបរិភោគក្តៅ សូមរោយម្ទេស និង ស្លឹកខ្ទឹម។ បើសិនជាខត្រជាក់ សូមដួសដាក់ចានចំហុយជាមួយម្ទេសផ្អែម និងស្លឹកខ្ទឹមនោះនឹងមានរសជាតិកាន់តែឆ្ងាញ់៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here