វិធី ខជើងជ្រូកជាមួយពងទា ឆ្ងាញ់ៗ!

104

+គ្រឿងផ្សំ- ជើងជ្រូក ៣០០ ក្រាម ប្រឡាក់គ្រឿងកាត់ជាដុំៗ- ស៊ុត ៦ គ្រាប់ ស្ងោរហើយបកឲ្យស្អាត- ផ្សិតក្រៀម ១៥០ ក្រាម- ផ្កាចេក ៥០ ក្រាម- ខ្ញី ៤-៥ ចំណិត (ចិតជាចំណិតស្តើងៗល្មម)- ខ្ទឹមស ១ ស្លាបព្រាកាហ្វេ- ម្រេច ១ ស្លាបព្រាកាហ្វេ- ស្ករត្នោត ៣ ស្លាបព្រាបាយ- ដុំស៊ុបខ្នរ ២ ដុំ- ម្សៅស៊ុបខ្នរ ១ ស្លាបព្រាការហ្វេ+ វិធីធ្វើ៖-មុនដំបូងអ្នកត្រូវយកសាច់ជ្រូកមកប្រឡាក់ជាមុនសិន ដើម្បីឲ្យគ្រឿងចូលទៅក្នុងសាច់ជ្រូកបានសប់ល្អដោយប្រើម្សៅស៊ុបខ្នរ ១ ស្លាបព្រាកាហ្វេ ប្រសិនបើការប្រឡាក់កាន់តែយូរកាន់តែល្អ។-ដាក់ឆ្នាំងឲ្យក្តៅសិន ដោយប្រើកំដៅតិចៗ ទើបដាក់ស្ករត្នោតចូលទៅក្នុងឆ្នាំងកូរវាឲ្យសប់ឲ្យក្រហម ឡើងជើងអង្ក្រង។-ចាប់ផ្តើមដាក់គ្រឿងផ្សំមានដូចជា ខ្ទឹមស, ខ្ញី, ម្រេច កូរវារហូតទាល់តែគ្រឿងឈ្ងុយ ហើយទើបអ្នកដាក់សាច់ជ្រូកចូលរួចកូរវាឲ្យសប់ បន្ទាប់មកដាក់ទឹកបន្តិចសិនជៀសវាងការខ្លោច បន្ទាប់មកទៀតដាក់ដុំស៊ុបខ្នរ ២ ដុំចូលទៅក្នុងឆ្នាំងគ្របទុកឲ្យពុះសិន បន្ទាប់មកដាក់ទឹកចូលម្តងទៀតស្មានមើលកុំឲ្យលិចសាច់ជ្រូក។
-ពេលដែលពុះ ហើយអ្នកចាប់ផ្តើមដាក់ស៊ុត, ផ្កាចេក, ផ្សិតក្រៀម ទុកឲ្យពុះម្តងទៀតជាការរួចស្រេច៕

សម្រួលអត្ថបទដោយ៖​ ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here