វិធី​ផលិត​ថ្នាំ​ពុល​ពី​វត្ថុធាតុ​ដើម​ធម្មជាតិ​បណ្ដេញ​សត្វល្អិតបំផ្លាញដំណាំស្រូវ សត្វ​ទិច​ដំណាំ ចៃ ឬ​កណ្តាំ និង​ដង្កូវដួងបំផ្លាញដើមដំណាំ!

690

» វិធី​ផលិត​ថ្នាំ​ពុល​ពី​វត្ថុធាតុ​ដើម​ធម្មជាតិ​បណ្ដេញ​សត្វល្អិតបំផ្លាញដំណាំស្រូវ សត្វ​ទិច​ដំណាំ ចៃ ឬ​កណ្តាំ និង​ដង្កូវដួងបំផ្លាញដើមដំណាំ!

* ធាតុផ្សំ៖

  • សំបក​ស្តៅ ១​គីឡូ
  • មើម​ល្មៀត ២​ខាំ
  • មើម​ខ្ទឹម​ស ២​ខាំ
  • ម្ទេស​ទុំ​២​ខាំ
  • ទឹក​នោម​សត្វ ៥​លីត្រ
  • លាមក​មេ​គោ​ស្រស់ ១​គីឡូ
  • ទឹក ៥​លីត្រ។

* វិធី​ធ្វើ៖

  • យក​សំបក​ស្ដៅ ឬ​មួយ​ស្លឹក​ស្តៅ​បុក​​ឲ្យ​ម៉ត់ ​ទុក​មួយ​អន្លើ
  • ​យក​ខ្ទឹម ល្មៀត​និង​ម្ទេស​បុក​ឲ្យ​ម៉ត់
  • យក​សារធាតុ​ទាំង​អស់​ខាងលើ យក​មក​​ដាក់​ក្នុង​ធុង
  • យក​ទឹក ៥​លីត្រ ទឹក​នោម​គោ ៥​លីត្រ អាចម៍គោ ១​គីឡូ ​ដាក់​ចូល​គ្នា ​ហើយ​​កូរៗបញ្ចូល​គ្នា​
  • ទុក​បាន​រយៈពេល ១៥​ថ្ងៃ អាចប្រើ​បាន​ហើយ។

* វិធីប្រើ​ទី​១: បណ្ដេញ​ដង្កូវ​មូរ​ស្លឹក​ស្រូវ ​

  • ​ យក​ទឹក​មេ​ថ្នាំ ១​លីត្រ លាយ​ទឹក​ធម្មតា ៣​លីត្រ
  • បាញ់​បណ្ដេញ​សត្វល្អិត​ស៊ី​ស្រូវ មាន​ដង្កូវ​ស៊ី​ស្លឹក ដង្កូវ​មូរ​ស្លឹក ដង្កូវ​យោល​ដៃ ដង្កូវ​យោលទោង ជាដើម។

សុំ​បញ្ជាក់​ថា ដង្កូវ​មូរ​ស្លឹកនេះ

  • បើ​បាញ់​ដំណាំ​ស្រូវ​វិញ ត្រូវកយក​រពាក់​ដូចជា​បន្លា​​ផ្សេងៗ ​មក​អូស​វា​សិន ព្រោះ​វា​មាន​សំបុក​​មូរ​នៅ​ក្នុង​ស្រូវ។ កាល​ណា​​​បាញ់​ថ្នាំតែម្តង វាមិន​ចេញ ឬ​ងាប់​ទេ ​
  • ត្រូវ​​ស្លៀក​ខោ​វែង និង​ពាក់​ម៉ាស់​ផង ព្រោះគ្រឿងផ្សំទាំងនោះសុទ្ធ​តែ​ជាតិ​ក្តៅ ដូចជា​ម្ទេសជាដើម បើយើងប៉ះចំអាចឱ្យមានការរលាក ក្រហាយ។

* វិធីប្រើ​ទី​២: សត្វ​ទិច​ដំណាំ ​ធ្វើ​ឲ្យ​ដើម​ដំណាំ មាន​ពណ៌​អុច​ខ្មៅៗ ដើម​ស្រូវ​អន់ ហើយ​ខ្លោច​ដើម

  • ​យក​ទឹក​មេ​ថ្នាំ ១​លីត្រ លាយ​ទឹក​ធម្មតា ៣​លីត្រ លាយ​បន្ថែម ស្លឹក​ក្រូចសើច ២ ទៅ ៣​ខាំ
  • បុក​ឲ្យ​ម៉ត់
  • ច្រោះ​កាក​ចេញ

  • យក​ទឹក​ក្រូច​សើច​ទៅ​លាយ​ជាមួយ​ទឹក​ល្បាយ​ថ្នាំពុល
  • ល្បាយ​ទឹក​ថ្នាំពុល មាន​លាយ​ស្លឹក​ក្រូចសើច​នេះ អាច​បាញ់​សម្លាប់​ដួង​ស៊ី​ដើម​ឈើ ដូចជា​ដង្កូវដួង​ក្នុង​ដើម​ធុរេន ដើម​ស្វាយ ដើម​ខ្នុរ គឺ​បាញ់​ទៅ​ដង្កូវដួងក៏ងាប់​ដែរ។

* វិធីប្រើ​ទី​៣: បណ្ដេញ​ចៃ ឬ​កណ្តាំ ឬ​ង៉ម និង​ទាកគូ

សត្វល្អិត​ទាំង​នេះ​មាន​ស្រោម​ការពារ​ខ្លួន​ បើ​ថ្នាំពុល​ធម្មតា​បាញ់​សម្លាប់​វា គឺ​មិន​ងាយ​មាន​ប្រសិទ្ធភាព​ទេ។ ដើម្បី​ឲ្យ​ការ​បាញ់​ថ្នាំ​បំពុល​សត្វ​ទាំង​នោះ មាន​ជោគជ័យ:

  • ​យក​ទឹក​ថ្នាំ​ពុល​១​លីត្រ លាយ​ទឹក​ធម្មតា៣​លីត្រ លាយ​សាប៊ូម្សៅ ១​ស្លាបព្រា​បាយ
  • កូរ​ចូល​គ្នា​ឲ្យ​សព្វ
  • យក​ទៅ​បាញ់​សត្វ​នោះ នៅ​ពេល​មេឃ​មិន​មាន​កម្ដៅ​ថ្ងៃ​ ទើប​ទឹក​ល្បាយ​មាន​​ប្រសិទ្ធភាព​លើ​សត្វល្អិត​យាយី​ដំណាំ
  • ១​អាទិត្យ​ ​គឺ​បាញ់​ឲ្យ​បាន ២ ទៅ ៣​ដង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ វិទ្យុអាស៊ីសេរី

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here