វិធី​ធ្វើ​ជ្រក់​សណ្តែកបណ្តុះឲ្យមានរសជាតិឈ្ងុយឆ្ងាញ់

2256

​+គ្រឿងផ្សំ ៖
-សណ្តែកបណ្តុះ​ ​៥០០​ក្រាម-ទឹកខ្មេះ ​២៥០​ក្រាម-ស្ករស ១៥០​ក្រាម-ទឹក​ ៥០០​មី​លី​លីត្រ-ខ្ទឹមស​ ៥​គ្រាប់-ម្ទេស​ក្រហម​ ២​គ្រាប់​។+របៀប​ធ្វើ ៖
-​ដំបូង​អ្នក​ត្រូវតែ​យក​ទឹក​ខ្មេះ ស្ករ​ និង​ទឹក ​យក​វា​ទៅ​ដាំ​ឲ្យ​ពុះ​ជាមួយគ្នា ហើយ​ទុក​វាឲ្យ​ត្រជាក់​
-​បន្ទាប់​មក​អ្នក​អាច​យក​សណ្តែកបណ្តុះ​ទាំងនោះ​មក​បេះ​ចុង​វា​ចេញ– ​ក្រោយពេល​ដែល​បេះ​រួច អ្នក​អាច​យក​វា​ទៅ​ត្រាំ​ក្នុង​ទឹក​ក្តៅ​ចំនួន​មួយ​នាទី​ទើប​ស្រង់​វា​ចេញ
-​ក្រោយពេល​ដែល​អ្នក​ស្រង់​វា​ចេញ​រួចត្រូវ​តែ​យក​វា​ទៅ​ត្រាំ​ក្នុង​ទឹក​ត្រជាក់​ភ្លាម​-​បន្ទាប់មកទៀត​ចាក់​សណ្តែកបណ្តុះ​ចូលទៅ​ក្នុង​ប្រអប់​មួយ រួច​ទើប​ដាក់​ខ្ទឹមស​ដែល​ចិញ្រ្ចាំរួច រួម​ជាមួយ​ម្ទេស​គ្រាប់​ដែល​ចិត​រួច​ចូលទៅ​ក្នុង​នោះ​-​ចុងក្រោយ​អ្នក​អាច​ចាក់​ទឹកខ្មេះ​ដែល​អ្នក​ដាំ​តាំងពីដើម​រួច​ចូលទៅក្នុង​សណ្តែកបណ្តុះ​នោះ​ជា​ការ​ស្រេច ហើយ​អ្នក​អាច​យក​វា​ទៅដាក់ចូល​ក្នុង​ទូរ​ទឹកកក​ជាការស្រេច
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here