វិធី​ធ្វើ​ចំណី​ជ្រូក​ផ្សំ​ពី​ធម្មជាតិ​ដោយចំណាយលុយតិច….(វីដេអូ)

135

ធាតុ​ផ្សំ​៖

–ដើម​ចេក​១០​គីឡូ

–ត្រកួន ១០​គីឡូ

–អំបិល​គ្រួស ស្ករត្នោត​២​ខាំ​កន្លះ
–ទឹកស្អាត​២​លីត្រ​

​របៀប​ធ្វើ​
–ហាន់​ដើម​ចេក និង​ត្រកួន​ឲ្យ​ម៉ដ្ឋ រួច​ដាក់​ចូលក្នុង​ធុង​១ លាយ​ជាមួយ​អំបិល ស្ករត្នោត និង​ទឹក​២​លីត្រ ផ្អាប់​ទុក ១​អាទិត្យ​សឹម​យក​ឲ្យ​ជ្រូក​ស៊ី ។​

នៅពេល​ដាក់​ចំណី​ឲ្យ​វា​ស៊ី​ត្រូវ​លាយ​ចំណី​ដែល​ផ្អាប់​ហើយ លាយ​ជាមួយ​ចំណី​ជ្រូក ២​ចាន កន្ទក់​មួយ​សមល្មម និង​លាយ​ជាមួយ ម្សៅ​ពន្លៃ ម្សៅ​ដើម​បន្ដូល​ពេជ្រ ម្សៅល្មៀត​ដាក់​១​ស្លាបព្រា ក្នុង​មួយ​មុខៗ

ដើម្បី​បង្ការ​ជម្ងឺ និង​ជួយ​បណ្ដេញ​សត្វល្អិត ដែល​មក​រំខាន់​សត្វ​ចិញ្ចឹម រួច លាយ​ជាមួយ​ទឹក​សើម​ល្មម លៃ​បរិមាណ​ចំណី​ឲ្យ​សមស្រប​តាម​ជ្រូក​អាច​ស៊ី​ឆ្អែត អាច​ប្រើ​សម្រាប់​ជ្រូក​១០​គីឡូ​ឡើងទៅ៕

វីដេអូជំនួយពីលោក៖ Vuthy ka sy kor

អត្ថបទដោយ​: អ៊ាង សុផល្លែត​

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here