វិធី​ដាំ​ទៀប​​ក្នុង​ផើង​(មានវីដេអូ)

301

​-ត្រូវ​រៀបចំ​ផើង​សម្រាប់​ដាំ​ដុះ ដែល​មាន​ទំហំ​ធំ ព្រោះ​ដើម​ទៀប​មាន​ទំហំ​ធំ និង​បែកមែក​សាខា​
-ដី​សម្រាប់​ដាំ​ដុះ ដែល​មាន​ជីជាតិ ជា​ដី​ជីកំប៉ុស្ត​កំប៉ុស្ត​-ត្រូវ​ជ្រើសរើស​គ្រាប់ពូជ​ចេញពី​ផ្លែទៀប​ដែល​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ គ្រាប់​ថ្លោះ និង​មាន​សុខភាព​ល្អ​
-យក​គ្រាប់​ពូជ​ទាំងនោះ ទៅ​ត្រាំ​ទុក​ក្នុង​ទឹក​ក្តៅ​អ៊ុនៗ រយៈពេល​២៤​ម៉ោង រួច​ស្រង់​យក​ទៅ​ហាល​ទឹក​ឱ្យ​ស្ងួត មុន​យកទៅ​ដាំ​​-ចាក់​ដី​ចូល​ក្នុង​ផើង​ដែល​រៀបចំ​
-ស្រោច​ទឹក​លើ​ដី​ដែល​ប្រុង​នឹង​បណ្តុះ​ដាំ​កូន​ទៀបឱ្យ​ជោគ​
-យក​គ្រាប់​ពូជ​ទៀប​ដែល​ហាល​ស្ងួត​ទាំងនោះ ទៅ​បណ្តុះ​ដាំ​ក្នុង​ផើង ដោយ​កប់​ជម្រៅ​២​ថ្នាំងដៃរួច​លុប​ដី​វិញ​-ស្រោច​ទឹក​ក្រោយ​ដាំ​ដុះ​-រក្សាទុក​ផើង​នៅក្នុង​ទីតាំង​ដែល​មាន​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់​
-ត្រូវ​ស្រោច​ទឹក​ជាប្រចាំ ពីរ​ដង​ក្នុង​មួយថ្ងៃ (​ព្រឹក និង​ល្ងាច​)-ក្នុង​រដូវ​ធ្លាក់ភ្លៀង និង​រដូវ​ចុះ​ត្រជាក់ មិន​ត្រូវ​ស្រោច​ទឹក​ទេ​
-នៅ​ពេល​កូន​ទៀប​លូតលាស់ គួរ​រៀបចំ​បង្គោល​ឫស្សី ចង​ផ្អោប​ជាប់​នឹង​ដើម ដើម្បី​ការពារ​ការ​បោកបក់​នៃ​ខ្យល់​-រក​ចំបើង ឬ​សំរាម​ជា​ស្លឹកឈើ​រលួយ​ផ្សេងៗ មក​គ្រប​គល់​របស់​វា​
-ត្រូវ​កាត់​ស្លឹក​ចាស់ៗ​ចេញ ដើម្បី​ឱ្យ​រុក្ខជាតិ​អាច​លូតលាស់​បាន​ដោយ​សុខភាព និង​លាស់​ស្លឹក​ថ្មី​
-បន្ថែម​ជីធម្មជាតិ​នៅ​គល់​ដំណាំ​-ក្នុង​រយៈពេល​២ ទៅ ៣​ឆ្នាំ ទៀប​នឹង​ចាប់ផ្តើម​ឱ្យ​ផល
– នៅពេល​ទៀបរ​បស់​អ្នក​ឱ្យ​ផល ត្រូវ​យក​ថង់​ស្រោប​កូន​ក្តឹប​ទៀបដើម្បី​ការពារ​កុំឱ្យ​សត្វល្អិត​បំផ្លាញ​*សូមទស្សានាវីដេអូខាងក្រោម

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here