វិធី​ដាំ​ដើម​ទទឹម​នៅក្នុង​ផើងងាយៗ​

138

+រៀបចំ​ដាំ​ដុះ
-ត្រូវ​ជ្រើសរើស​ផ្លែ​ទទឹម​ដែល​ទុំ មាន​រសជាតិ​ឆ្ងាញ់ និង​មាន​គ្រាប់​ថ្លោសៗ​ល្អ ដើម្បី​ទុក​ពូជ​សម្រាប់​ដាំ​ដុះ​
-ញែក​យក​គ្រាប់ពូជ និង​លាង​សម្អាត​គ្រាប់ពូជ​ទាំងនោះ បន្ទាប់មក ខ្ចប់​គ្រាប់ពូជ​ទាំងនោះ នៅ​នឹង​ក្រដាស​ឱ្យ​ស្ងួត​រយៈពេល​ប្រមាណ​២​ទៅ​៣ ថ្ងៃ​-ជ្រើសរើស​ផើង​ដែល​មាន​ទំហំ​ធំ​ល្មម សមស្រប​ទៅតាម​ទំហំ​នៃ​រុក្ខជាតិ​ដែល​អ្នក​ចង់​បាន ។ ត្រូវ​ប្រាកដថា ផើង​របស់​អ្នកមាន​ប្រព័ន្ធ​បង្ហូរទឹក​ត្រឹមត្រូវ
-ដី​ដែ​មាន​ជីជាតិ​គ្រប់គ្រាន់ ជា​ដី​កំប៉ុស្ត​
+ការដាំដុះ
-លាង​សម្អាត​ផើង​របស់​អ្នក បន្ទាប់​មក​ហាល​ឱ្យ​ស្ងួត​ដើម្បី​សម្លាប់​មេរោគ​-ចាក់​ដី​ចូល​ក្នុង​ផើង​របស់​អ្នក រួច​យក​គ្រាប់​ពូជ​ទៅ​ដាំ ដោយ​កប់​ក្នុង​ជម្រៅ​៣​សង់ទីម៉ែត្រ និង​កប់​ដី​លុប​វិញ​
-ស្រោច​ទឹក​ជាប្រចាំ (​ត្រូវ​រក្សា​សំណើម​ដី​ជា​និច្ច​)
-រក្សាទុក​ផើង​នៅ​ទីតាំង​ដែល​មាន​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់ ដើម្បី​ឱ្យ​ដើម​មាន​សុខភាព ឆាប់ និង​ងាយ​ផ្តល់​ផល (​រុក្ខជាតិ​នេះ​ត្រូវការ​ពន្លឺព្រះអាទិត្យ​ច្រើន​បំផុត កាលណា​វា​ទទួលបាន​ពន្លឺព្រះអាទិត្យ​ច្រើន នោះ​វា​នឹង​ផ្តល់​ផល​ជា​ផ្លែ ផ្កា បាន​ច្រើន​ដូចគ្នា​)-គ្រាប់ពូជ​នឹង​ដុះ​លូតលាស់​នៅក្នុង​អំឡុងពេល​១​ទៅ​៦​សប្តាហ៍ អាស្រ័យ​លើ​ពូជ និង​អាកាសធាតុ​
+ការថែទាំ
-ទទឹម​ជា​រុក្ខជាតិ​ត្រូវការ​ទឹក និង​ជី​ច្រើន​បំផុត
-ត្រូវ​ស្រោចស្រព​ទឹក​ឱ្យបាន​ទៀងទាត់ តែ​កុំ​សើ​ម ឬ​ជោគជាំ​ទឹក​ពេក​
-នៅក្នុង​រដូវរងារ អ្នក​គួរតែ​កាត់បន្ថយ​ការ​ស្រោច​ទឹក​-នៅ​ពេល​កូន​ទទឹម​របស់​អ្នកធំ​លូតលាស់ ត្រូវ​ផ្លាស់ប្តូរ​ផើង ដើម្បី​ឱ្យ​សមស្រប​ទៅតាម​ទំហំ​ដើម (​វា​នឹង​បង្ក​ភាពងាយស្រួល​ដល់​ដើម​ទទឹម ឱ្យ​បន្ត​លូតលាស់​បានល្អ​)
-ការដាក់​ជីធម្មជាតិ និង​លាមក​សត្វ ក៏​មាន​អត្ថប្រយោជន៍​ដល់​ផ្លែ​ទទឹម​ផងដែរ តែ​ត្រូវ​ចាំ​ថា កុំ​ដាក់​ជី​ច្រើន​ជ្រុល នោះ​វា​នឹង​ធ្វើ​ឱ្យ​ល្អ​តែ​ស្លឹក តែ​ពុំ​សូវ​បាន​ផល​ជា​ផ្លែផ្កា​ច្រើន​
-កាត់​មែកធាង​ដែល​ទន់ខ្សោយ ឬ​ងាប់​ចេញ និង​កាត់​ខ្នែង ដើម្បី​ឱ្យ​ជីជាតិ​ផ្គត់ផ្គង់​ទៅ​ដល់​មែកធាង​ដទៃៗ​ទៀត​+ការប្រមូល​ផល
-ការដាំដុះ​ទទឹម តាមរយៈ​បណ្តុះ​គ្រាប់ វា​នឹង​ផ្តល់​ផល​នៅ​ឆ្នាំ​ទី​៣
-ជាទូទៅ ផ្លែ​ទទឹម នឹង​ទុំ ក្នុង​រយៈពេល​ពី ៣​ទៅ​៦​ខែ បន្ទាប់​ពី​ចេញ​ផ្កា​
-យើង​អាច​ប្រមូល​ផល​ទទឹម​បាន នៅពេល​សំបក​ផ្លែ​ទទឹម​មាន​ពណ៌​ក្រហម​ខ្លាំង
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here