ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារបច្ចេកទេសកសិកម្ម

វិធី​ចិញ្ចឹម​កង្កែប​ក្នុង​ស្រែ​ !!

16-Feb-2019 10:43 AM

រូបភាព


ដោយ: Uddam

១-ការរៀបចំ​ចិញ្ចឹម​៖
-សម្រាប់​ស្រែ​ដែលមាន​ផ្ទៃ១០​អារ(១០០០ម៉ែត្រ​ការេ​)ត្រូវ​ជីក​កូន​ស្រះ​មួយ​ទំហំ​១,៥ម៉ែត្រ​បួនជ្រុងជម្រៅ​កន្លះ​តឹក​
-ជ្រើសរើស​ស្រែ​ដែល​នៅ​ជិត​ផ្ទះ សម្រាប់​ដាក់​ចិញ្ចឹម ព្រោះ​ងាយស្រួល​ក្នុងការ​គ្រប់គ្រង និង​ថែទាំ​
-ការជីក​កូន​ស្រះ​នេះ គឺ​ដើម្បី​ជា​ជម្រក​របស់​កង្កែប​នៅពេលដែល​ខ្វះ​ទឹក​មិនមាន​ភ្លៀង​ធ្លាក់។

-ក្រោយពី​ស្ទូងស្រូវ​បាន១០​ថ្ងៃយើង​ត្រូវយក​សំណាញ់ ឬ​ឈឹប​ទៅ​ព័ទ្ធជុំវិញ​ក្រៅ​ភ្លឺស្រែ​នោះដើម្បីការពារ​កុំ​ឲ្យ​វា​លោត​ចេញ និង​ការពារ​កុំ​ឲ្យ​សត្វ​ដទៃ​ចូលទៅ​ស៊ី​កូន​កង្កែបហើយ​ដើម្បី​ឲ្យ​វា​បាន​ហាល ស្បែក​ផងដែរ​
-ត្រូវ​លើកភ្លឺស្រែ​ឲ្យ​បាន​ខ្ពស់​បន្តិច​បន្ទាប់មក​យើង​អាចយ​កកូន​កង្កែប​មក​លែង។​

២-ការថែទាំ​
-យើង​មិនចាំបាច់​ចំណាយ​ក្នុង​ការទិញ​ចំណី​ឲ្យ​វា​ស៊ី​នោះទេ ព្រោះ​វា​អាច​ស៊ី​សត្វល្អិត​ដែល​នៅក្នុង​ស្រែ នោះហើយ​ប្រសិនបើ​ចង់​ឲ្យ​វា​ឆាប់​ធំធាត់ យើង​អាច​ចាប់​អំពូល​ដាក់​បំភ្លឺ​ក្នុង​ស្រែ​នោះ​រាល់​យប់ដើម្បី​ទាក់ទាញ​សត្វល្អិត​មក​រោម​ភ្លើង ហើយ​ធ្លាក់​ក្លាយជា​ចំណី​របស់​វា​។

-បន្ថែមទៀតយើង​ត្រូវ​បាច​ជី​កំ​ប៉ុ​ស្ត និង​កាកសំណ់ឡ​ជីវឧស្ម័ន​ទៅក្នុង​ស្រែ​នោះ​ក៏​វា​ជួយ​បង្កើត​ចំណី​បាន​ផងដែរ និង​ហាម​ដាច់ខាត​ចំពោះ ការប្រើ​ជីគីមី ដែល​បណ្ដាល​ឲ្យ​វា​ងាប់។​

៣-ការប្រមូល​ផល​
​ក្រោយ​ចិញ្ចឹម​វា​បាន​ជាង​៣០​ថ្ងៃយើង​អាច​ចាប់​វា​ធ្វើជា​អាហារ​បាន​បណ្ដើរៗហើយ​យើង​អាច​ប្រមូល​ផល​វា​នៅ​ពេលមុន​ច្រូតកាត់៕

អ​ត្ថបទដោយ: អ៊ាង សុផល្លែត​

សូមរក្សាអត្ថបទដើមបើបងប្អូនចង់យកទៅផូសបន្ត !!