ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធី​ចិញ្ចឹមសត្វ​កណ្តៀរ ជា​ចំណីជួយឲ្យមាន់​ឆាប់ធាត់

11-Jul-2019 10:32 AM

រូបភាព


ដោយ: Uddam

+ទីតាំង និង​ការរៀបចំ​កន្លែង​ចិញ្ចឹម
-ដី​ទួល​មិន​លិច​ទឹក ឬ​នៅ​ក្បែរ​ដំបូក​
-ឆ្ងាយ​ពី​ផ្ទះ ទ្រុង ឬ​រោង​ផ្សេងៗ​+​សម្ភារៈត្រូវមាន
-សំបកបាវ​ក្រចៅ​ចាស់​
-ឈើ ឬ​ស្លឹកឈើ​ពុកផុយ​
-លាមក​គោ ស្ងួត​-ចបកាប់​
-ឡាំង​ស្រោច​ទឹក​
-ដី​ដែល​មាន​ជីជាតិ​
-ទឹក​-កណ្តៀរ ដែល​នៅក្នុង​ដី​ដំបូក​
-បន្លា​សំរាប់​គ្រប​កុំ​ឱ្យមាន់​កាយ​
+ការអនុវត្ត
-ជីករណ្តៅ​ទំហំ ០.៥​ម៉ែត្រ បួន​ជ្រុង ជម្រៅ ០.៣​ម៉ែត្រ​-ដាក់​ឈើ​ពុកផុយ​
-កម្ទេច​ស្លឹកឈើ​ស្ងួត ចៀសវាង ស្លឹក​ឫស្សី ស្លឹក​ស្វាយ ស្លឹក​ដូន​កាយ​
-លាមក​សត្វ​គោ​ស្ងួត​ពុកផុយ រោយ​ពីលើ​
-ដាក់​កណ្តៀរ​ចូល​
-បន្ទាប់មកទៀត ស្រោច​ទឹក​កុំឱ្យ​សើម​ពេក ស្ងួត​ពេក ឱ្យ​មាន​សំណើម​ល្មម​
-រួច​យក​បាវ​ជ្រលក់​ទឹក​ឱ្យ​សើម​ល្មម​មក​គ្រប​ពីលើ​
-បន្ទាប់មក យក​បន្លា​មក​គ្របពីលើ​
+ការគ្រប់គ្រង និង​ថែរក្សា
-ត្រួតពិនិត្យ​សំណើម កុំ​ឱ្យ​ស្ងួត និង​សើម​ពេក​
-មើល​បន្លា​ដែល​យើង​គ្រប​កុំឱ្យ​មាន់​ចូល​កាយ-រយៈពេល​៣​ថ្ងៃ​ត្រួតពិនិត្យ​មើល​កណ្តៀរ ថា​មាន កើត​ឬ​អត់​
-បើ​យើង​មើលឃើញ​ថា​មាន​កណ្តៀរ យើង​អាច​បើក​វា​ឱ្យមាន់​ស៊ី​បាន​ហើយ​
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។