វិធី៣យ៉ាង អាច​ជួយលោក​អ្នក​ក្នុង​ការ​បន្ថយបញ្ហាឈឺសាច់ដុំក និងស្មា

188

+ការ​យួរ​កា​បូប​ធ្ងន់​ៗ
-ស្រ្ដី​ធ្វើ​ការិយាល័យ​ភគ​ច្រើន ចូល​ចិត្ដ​ស្ពាយ​កាបូប​ធ្ងន់​ៗ ដោយ​មិន​ដឹង​ខ្លួន​
-យក​ល្អ​អ្នក​គួរ​រៀបចំកាបូប​សាជាថ្មី ដើម្បី​ទម្ងន់​បាន​ចែក​ចាយ​ស្មើ​គ្នា របស់​ណា​ដែល​​មិន​ចាំ​បាច់​ គួរ​យក​ចេញ​ខ្លះ បើ​មិន​ដូច្នេះ​ទេ បៀប​ដូច​ជា​អ្នក​ស្ពាយ​ភ្នំ​ទៅ​ធ្វើ​ការ​ជា​មួយ​រាល់​ថ្ងៃ​អីចឹង-អាការ​ឈឺ​ចាប់​សាច់​ដុំ​នៅ​បរិវេណ​-ក និង​ស្មា មាន​មូល​ហេតុ​បណ្ដាល​មក​ពី​សកម្មភាព​របស់​អ្នក​ផ្ទាល់​ ដូច​នេះ​បើ​ចង់​ព្យាបាល​ត្រូវ​ចាប់​ផ្ដើម​ពី​ខ្លួនអ្នក​ផ្ទាល់ ជាមុន​សិន
+ការ​លើក​របស់​
-ឥរិយាបថ​លើក​របស់​ធ្ងន់មិន​ត្រឹម​ត្រូវ​ ក្រៅពី​ធ្វើ​ឲ្យ​ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម​ ហើយ​នៅ​រាល​ដាល​មក​ដល់​ដើម-កទៀ​ត​ផង-បើលើក​របស់​ធ្ងន់ពី​លើដី គួរ​បន្ទន់​ខ្លួន រួច​លើក​ដោយ​ការ​បន្ទន់​ជង្គង់ និង​ទម្លាក់​ត្រគាក​ចុះ ឱន​ចុះ​ឲ្យ​ជិត ទើប​មិន​ចាច់​ឈោង​លើក​របស់​ធ្ងន់​នោះ ហើយ​បើ​ត្រូវ​ឈោង​ចាប់​របស់​ដែល​ខ្ពស់​ជាង​ក្បាល មិន​ត្រូវ​ឲ្យ​ក្បាល​នៅ​ក្នុង​លក្ខណៈ​ងើយ​ទៅ​ខាង​ក្រោយ​ទេ​
+ឥរិយាបថ​ពេល​អង្គុយ​ធ្វើ​ការ
-ឥរិយា​បថដ៏​ត្រឹម​ត្រូវ គឺ​ត្រូវ​ដាក់​ក្បាល​ឲ្យ​ត្រង់​ស្រប​គ្នា​នឹង​ឆ្អឹង​ខ្នង មិន​គួរ​ឈ្ងោក​ទៅ​មុន ឬអែន​មក​ក្រោយ ដោយ​តម្រូវ​កៅ​អីឲ្យ​សម​ស្រប​ទៅ​នឹង​កម្ពស់​ និង​គួរ​ក្រោក​ពី​កន្លែង​អង្គុយ រៀង​រាល់​កន្លះ​ម៉ោង​ម្ដង​
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here