វិធីសាស្រ្ត ប្រឡាក់ ងៀតសាច់គោទឹកឃ្មុំ ឆា្ងញ់!!

1568

វិធីសាស្រ្ត ប្រឡាក់ ងៀតសាច់គោទឹកឃ្មុំ ឆា្ងញ់!!សាច់គោ ជាសាច់ដែលផ្អែមឆ្ងាញ់ និងអាចយកទៅធ្វើជាអាហារបានច្រើនប្រភេទដូចជា ស្ល ឆា អាំង ខ…។ គ្រឿងផ្សំ៖
– សាច់គោ ១គីឡូក្រោម (វះជាចង្វារមូលក៏បានជាបន្ទះក៏បានតាមការចូលចិត្ត ) សូមចំណាំសាច់គោលាងទឹករួចទើប យកទៅវះ- ទឹកត្រី ១ ស្លាបព្រាបាយ- អំបិល ១ ស្លាបព្រាបាយ- ប្រេងល្ង ២ ស្លាបព្រាបាយ- ទឹកឃ្មុំ ៣ស្លាបព្រាបាយ- បីចេង ២ ស្លាបព្រាកាហ្វេ- ម្រេចម៉ត់ ១ ស្លាបព្រាកាហ្វេ- ស្ករត្នោត ឬ ស្ករសរ ១ ស្លាបព្រាកាហ្វេ
– ល្ង សរ ២ ឬ ៣ ស្លាបព្រាបាយវិធីធ្វើ៖
– យកសាច់ដែលវះជាបន្ទះៗ នឹងគ្រឿងផ្សំទាំងអស់ យកទៅច្របលល់ចូលគ្នាអោយសព្វ ទុករយៈពេលមួយម៉ោង សឹមយកទៅហាលថ្ងៃ ២ឬ ៤ ថ្ងៃ ជាការស្រេច។ – យើងយកទៅអាចអាំង ឬចៀន សម្រាប់បរិភោគជាមួយ ទឹកម្រេច ឬជ្រក់ល្ហុងក៏បានតាមចំណូលចិត្ត៕
សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here