វិធីសាស្រ្តមួយចំនួនក្នុងការកាត់បន្ថយស្នាមជ្រួញ!

680

១-ការពារស្បែក៖បើអ្នកចង់ឲ្យមើលទៅក្មេងជាងវ័យ អ្នកគួរអនុវត្តការការពារស្បែកមាន ជៀសពីកំដៅថ្ងៃ លាបក្រែមការពារកំដៅថ្ងៃ ស្លៀកពាក់សំលៀកបំពាក់ដៃវែងជើងវែង មិនជក់បារី និងប្រើក្រែមផ្ដល់សំណើម។

២-ការគេង៖ការគេងចំហៀងនឹងធ្វើឲ្យអ្នកមានស្នាមជ្រួញនៅថ្ពាល់ និង ចង្កា។ ហើយបើអ្នកគេងផ្កាប់មុខ នឹងធ្វើឲ្យមានស្នាមជ្រួញនៅថ្ងាស។ ជំរើសដែលល្អគឺគេងផ្ងារ។

៣-ការញុំា៖ត្រីសាម៉ុងជាជំរើសដ៏ល្អ ព្រោះវាសំបូរប្រូតេអុីន ខ្លាញ់អូមេហ្គា៣ ដែលទាំងនេះល្អចំពោះស្បែក និង កាត់បន្ថយស្នាមជ្រួញ។ជ្រួញចិញ្ចើម៖ការធ្វើមុខមាត់ញឹកញាប់ ដូចជាជ្រួញចិញ្ចើមនឹងធ្វើឲ្យថ្ងាសអ្នកមានស្នាម យូរៗទៅស្នាមនោះនឹងមិនបាត់ ក្លាយជាស្នាមជ្រួញ។ ជៀសវាងទំលាប់ធ្វើមុខមាត់ បើអ្នកត្រូវការវែនតាពេលអានអក្សរ គួរកុំប្រឹងមើលជ្រួញភ្នែកជ្រួញចិញ្ចើម បើចាំងភ្នែកនឹងពន្លឺថ្ងៃគួរពាក់វែកតាការពារពន្លឺថ្ងៃ។

៥-ការលាងមុខ៖ស្បែកមុខរបស់អ្នកផលិតជាតិប្រេង និងជាតិសំណើមដើម្បីការពារស្បែកមុខអ្នក។ តែបើអ្នកលាងមុខញឹកញាប់ ដូចអ្នកលាងស្រទាប់ការពារស្បែកមុខអ្នកដូចគ្នាដែរ។ អ្នកគួរជ្រើសរើសយកក្រែមលាងមុខ ឬ សាប៊ូលាងមុខដែលផ្ដល់សំណើមមុខជំនួសវិញ។

៦-វីតាមិនសុី៖ការសិក្សាមួយចំនួនបង្ហាញថាក្រែមដែលមានវីតាមីនសុី ជួយឲ្យស្បែកអ្នកផលិតជាតិកូឡាជែន ការពារការបំផ្លាញស្បែកពីយូវីA និង យូវីB កាត់បន្ថយការឡើងក្រហម និង ស្នាមខ្មៅ។៧-អាហារ៖ការសិក្សាមួយបានបង្ហាញថា ជាតិកាកាវអាចជួយការពារស្បែកអ្នកពីការបំផ្លាញរបស់ព្រះអាទិត្យ ជួយផ្ដល់សំណើមស្បែក ជួយឲ្យស្បែករលោង និង ឈាមទៅចិញ្ចឹមស្បែកបានល្អ។ការពារកុំឲ្យមានស្នាមជ្រួញ ល្អជាងការព្យាបាលបំបាត់ស្នាមជ្រួញ។

សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here