វិធីសាស្រ្តធ្វើចំណីពីរុក្ខជាតិសម្រាប់មាន់ទា ឈ្នះជំងឺ មាន់ ទាលូតលាស់ធំធាត់លឿន ស៊ីចំណីច្រើន កើនទម្ងន់ ធន់ជំងឺ កាត់បន្ថយកង្វល់ពីរឿងសត្វឈឺបានមួយចំណែកធំ កាត់បន្ថយបាននូវការខាតបង់ បង្កើនបានប្រាក់ចំណូលក្នុងគ្រួសារ

1177

ទោះបីជា​ការ​ចិញ្ចឹម​មាន់​ជា​រឿង​មួយ​ធម្មតា​មែន ប៉ុន្តែ​អ្នក​ចិញ្ចឹម​តែងតែ​ជួបប្រទះ​បញ្ហា​មួយចំនួន ដែល​មិន​អាច​គ្រប់គ្រង​បាន គឺ​ការការពារ​មាន់​ទា​ពី​ជម្ងឺ​ផ្សេងៗ ដែល​តែងតែ​រាតត្បាត​ធ្វើឲ្យ​សត្វ​មាន់​ទា​ងាប់ បណ្តាលឲ្យ​មាន​ការខាត​បង់​ប្រាក់​ជារឿយៗ ។​

ខាងក្រោមជារូបមន្តធម្មជាតិវិធីធ្វើចំណីពីរុក្ខជាតិ​​សម្រាប់មាន់ទា ឈ្នះ​ជំងឺ មាន់​ ទាលូតលាស់​ធំធាត់​លឿន ស៊ី​ចំណី​ច្រើន កាត់បន្ថយ​កង្វល់ពី​រឿង​សត្វ​ឈឺ​បាន​មួយចំណែក​ធំ កាត់បន្ថយ​បាន​នូវ​ការខាតបង់ បង្កើនបាន​ប្រាក់ចំណូល​ក្នុង​គ្រួសារ។

-យកផ្កា ​និង​ស្លឹក​ផ្កាស្បៃរឿង​ចំនួន ៥០ គ្រាប់ មក​ដាំ​រំងាស់​ជាមួយ​ទឹក​ចំនួន ៥ លីត្រ រយៈពេល​ចំនួន​១០ នាទី ​-ច្រោះ​យកតែ​ទឹក​នោះ ច្រក​ដាក់​ដប​ស្អាត​មួយ ( យក​ដប​ទឹក​សុទ្ធ​ដោយ​ទឹក​សុទ្ធ​ចេញ )

-ចាក់ទឹក​រំងាស់​ពី​ស្លឹក និងផ្កាស្បៃរឿង​នេះ​ចូល

-យកទឹកនេះ​ដាក់​ឲ្យ​សត្វ​មាន់​ផឹក​ដូច​ទឹក​ធម្មតា ​ជំនួស​ទឹក​ធម្មតា​ទាំងស្រុង ឬអាច​ដាក់​ឲ្យ​វា​មួយ​ថ្ងៃ​ចំនួន​៣ ដង។​

​-លទ្ធផល​ដែល​​ទទួលបាន​គឺ​ល្អ​ជា​ទីបំផុត ដោយ​មាន់​ដែល​ត្រូវបាន​គេ​ឲ្យ​ទឹក​រំងាស់​ផ្កា​ស្បៃរឿង ផឹកមាន​ការកើនឡើង​ទម្ងន់​ និង​ធន់​បាន​ជាមួយ​ជំងឺ មាន់​ស៊ី​ច្រើន​ជាង​ធម្មតា មាន់​មាន​សុខភាព​ល្អ។

​-ស្លឹក ​និង​ផ្កាម្លិះ​មាន​ប្រសិទ្ធភាព ប្រហាក់ប្រហែល​គ្នា​ទៅ​នឹង​ផ្កាស្បៃរឿង​ដែរ។​

​​ហេតុនេះ សម្រាប់​អ្នក​ចិញ្ចឹម​មាន់​ទា ​សូម​ដាំ​ស្លឹក ​និង​ផ្កាស្បៃរឿង​លាយ​ជាមួយ​ ផ្កាម្លិះ ឲ្យ​មាន់​ទា​ផឹក វា​នឹង​ជួយ​ធ្វើឲ្យ​សត្វ​ទាំងនេះ​ឈ្នះ​ជំងឺ លូតលាស់​ធំធាត់​លឿន ស៊ី​ចំណី​ច្រើន កាត់បន្ថយ​កង្វល់ ពី​រឿង​សត្វ​ឈឺ​បាន​មួយចំណែក​ធំ កាត់បន្ថយ​បាន​នូវ​ការខាតបង់ បង្កើនបាន​ប្រាក់ចំណូល​ក្នុង​គ្រួសារ។

(ដកស្រង់ចេញពី ខេមបូឌាអេចប្រេសញូស៍)

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here