វិធីសាស្រ្តទាំង១០ ដែលឪពុកម្តាយគ្រប់រូបគួរយល់ដឹង ដើម្បីបង្កើនភាពឆ្លាតវៃដល់កូនរបស់លោកអ្នក!

149

ឪពុកម្តាយមានចំណែកសំខាន់ណាស់ក្នុងការជួយជំរុញ និងបង្កើនភាពឆ្លាតវៃដល់កូន ជាពិសេសក្នុងអំឡុងវ័យ ១-៦ឆ្នាំ នោះអាចចាត់ទុកថាជាអំឡុងពេលមាសក្នុងការអភិវឌ្ឍខួរក្បាលរបស់កូន ដូច្នេះឪពុកម្តាយគួរតែផ្តល់ភាពសំខាន់ក្នុងការរៀបចំបរិស្ថានជុំវិញខ្លួន ដើម្បីបង្កើនការអភិវឌ្ឍភាពឆ្លាតវៃរបស់កូន។ វិធីសាស្រ្តល្អៗខាងក្រោមនេះដែលអ្នកគួរតែធ្វើដល់កូន៖

 

១. ហ្វឹកហាត់ខួរក្បាលកូនតាមរយៈការគូររូប

ទោះជាមើលទៅមិនចេញជារូបជារាងអ្វីក៏ដោយ តែការដែលឪពុកម្តាយបបួលកូននិយាយពាក់ព័ន្ធនឹងការគូររូបរបស់កូននឹងជួយបង្កើនការនឹកស្រមៃរបស់កូនបាន។

 

២. រៀបចំកន្លែងអានសៀវភៅ ឬបណ្ណាល័យតូចមួយនៅក្នុងផ្ទះ

ទោះជាកូនកំពុងស្ថិតនៅក្នុងវ័យដែលមិនទាន់ចេះអានក៏ដោយ តែរូបភាពស្អាតៗនៅក្នុងសៀវភៅនឹងជួយជំរុញឱ្យកូនចង់បើកសៀវភៅមើល ឬក៏ចង់ឱ្យឪពុកម្តាយអានឱ្យស្តាប់ដែរ។

 

៣. ធ្វើការអានឱ្យកូនស្តាប់ជារៀងរាល់ថ្ងៃ

ការអានឱ្យកូនស្តាប់មានអត្ថប្រយោជន៍ដ៏ធំធេងដល់កូនរបស់អ្នក វាជួយអភិវឌ្ឍវាក្យសព្ទ និងបញ្ញា ក៏ដូចជា សតិអារម្មណ៍។ នៅពេលកូនរបស់អ្នកមានអាយុគ្រប់គ្រាន់ អនុញ្ញាតឱ្យពួកគេជ្រើសរើសយកអ្វី ដើម្បីអានដោយខ្លួនឯង។ ពួកគេនឹងចូលចិត្តទទួលខុសត្រូវនូវអ្វីដែលត្រូវអាន។

 

៤. បើកឱកាសឱ្យកូនបានជួបបានឃើញអ្វីដែលប្លែកថ្មី

បានធ្វើកិច្ចការងារ ដែលសម្បូរបែបច្រើនមុខ។

 

៥. បង្រៀនកូនលេងបត់ក្រដាសធ្វើជារូប

ក្រៅពីជាការអភិវឌ្ឍសាច់ដុំដៃហើយ នៅជួយអភិវឌ្ឍខួរក្បាលរបស់កូនក្នុងការចេះច្នៃប្រឌិតផ្សេងៗបានទៀតផង។

 

៦. ឧស្សាហ៍សួរសំនួរដល់កូន

ឧស្សាហ៍សួរសំនួរឱ្យកូនបានហ្វឹកហាត់ការគិតស្រមៃ និងសម្តែងការយល់ឃើញ និងគំនិតយោបល់។

 

៧. និយាយអំពីរឿងនៅក្នុងជីវិតប្រចាំថ្ងៃ

និយាយអំពីរឿងធម្មតា រឿងប្រចាំថ្ងៃអាចជាមូលដ្ឋានរបស់មនុស្សពេញវ័យ។ សូមចាំថាការនិយាយនេះនឹងធ្វើឱ្យកូនក្មេងរៀន និងយល់ដឹងពីពិភពលោក សម្រាប់ពួកគេរឿងទាំងនោះ ហាក់ដូចជាថ្មីៗ និងគួរឱ្យរំភើបចិត្ដ ធ្វើរឿងរ៉ាវដូចជាប្រាប់រឿងរ៉ាវអំពីថ្ងៃរបស់អ្នក និងនិយាយអំពីអ្វីដែលអ្នកកំពុងធ្វើនៅពេលទិញទំនិញ ហើយកូនរបស់អ្នកនឹងរៀនដោយមិនដឹងខ្លួន។ សូមសួរសំណួរកូនៗ របស់អ្នកអំពីអារម្មណ៍ យោបល់ និងគំនិតរបស់ពួកគេ។ តាមដានដោយសួរពួកគេថាហេតុអ្វីបានជាពួកគេគិតបែបនេះ។

 

៨. បង្ហាត់កូនឱ្យស្គាល់ពីតួលេខ

ហាត់រាប់តាមរយៈវត្ថុរបស់របរ ដែលមានភាពខុសប្លែកពីគ្នាទាំងរូបរាង ពណ៌សម្បុរក្រៅពីនឹងធ្វើឱ្យកូនបានរៀនយល់ដឹងពីភាពខុសប្លែករបស់រូបរាង និងពណ៌សម្បុរហើយនោះ នៅបានធ្វើឱ្យកូនយល់អំពីតួលេខកាន់តែច្រើនឡើងផងដែរ។

 

៩. បង្រៀនឱ្យកូនចេះច្នៃបង្កើតរបស់លេង

ដោយយកសម្ភារៈសល់ពីការប្រើប្រាស់នៅក្នុងផ្ទះដូចជា ប្រអប់ទឹកដោះគោ ស្លឹកឈើ ដបទឹក ឬដុំថ្ម មកកែច្នៃធ្វើជារបស់លេងផ្សេងៗ វិធីនេះនឹងជួយបង្កើនគំនិតច្នៃបង្កើតរបស់កូនបានកាន់តែល្អឡើង។

 

១០. ជំរុញឱ្យកូនបានកម្រើកធ្វើចលនាឱ្យច្រើន

ព្រោះនៅពេលរាងកាយមានការធ្វើចលនានឹងធ្វើឱ្យមានការនាំអុកស៊ីហ្ស៊ែនទៅចិញ្ចឹមកោសិកាខួរក្បាលបានកាន់តែច្រើនឡើង។

 

បើលោកឪពុកអ្នកម្តាយស្រឡាញ់ និងយកចិត្តទុកដាក់ជំរុញឱ្យកូនបានហ្វឹកហាត់គិតជាញឹកញាប់នោះនឹងជួយឱ្យកូនអភិវឌ្ឍភាពឆ្លាតវៃបានពេញសក្តានុពល។

 

សម្រួលអត្ថបទដោយ៖ កូនពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here