#វិធីសាស្រ្តដាំដុះដំណាំឪឡឹក !!

298

ការរៀបចំដី៖-ភ្ជួលហាលដីចំនួន១០ទៅ១៥ថ្ងៃ។-ភ្ជួលដីជម្រៅ១៥ ទៅ២០ស.ម។
+ការលើករង៖-ទទឹងរងទំហំ១ម៉ែត្រនិងបណ្តោយតាមលទ្ធភាពដីតែមិនគួរអោយលើលពី១៥ទៅ២៥ម៉ែត្រ ព្រោះពិបាកក្នុងការថែរក្សា។


-កំពស់៖នៅរដូវប្រាំងពី២០ទៅ៣០ស.ម និងរដូវវស្សាពី៣០ទៅ៥០ស.ម
-ជីទ្រាប់បាត៖ជាទូទៅដី២ម៉ែត្រការ៉េប្រើជីលាមកសត្វចំនួន៣គីឡូនិងជីគីមី២០-២០-១៥ចំនួន៦០ក្រាម ច្របល់ចូលក្នុងរងអោយបាន សព្វល្អមុនពេលដាំ។
-ការគ្របរង៖រងអាចគ្របបានជាមួយប្លាស្ទិចឬចំបើងដើម្បីការពារស្មៅនិងការហូរច្រោះដោយទឹកភ្លៀង។

+ការធ្វើរោងបណ្តុះកូន៖ការធ្វើរោងបណ្តុះកូនជួយអោយកូនដុះលូត លាស់បានល្អ កាត់បន្ថយការរលួយកូននិងការពារកូនពីការឆ្លង់ជំងឺ ពីសត្វល្អិត រោងបណ្តុះកូនអាចធ្វើបានតាមទំហំដូចខាងក្រោម៖
-ដំបូលរោង៖នៅរដូវវស្សាប្រើប្លាស្ទិចថ្លានិងរដូវប្រាំងប្រើស្បៃកាត់ពន្លឺ ៥០%ដោយកំពស់ដំបួលប្រវែង ២ម៉េត្រ
-កំពស់រាន៖០.៨ ទៅ១ម៉ែត្រពីដី-ទទឹងរាន៖ ០.៨ ទៅ ១ម៉ែត្រ-ប្រើស្បៃជាជញ្ជាំងការកូនពីសត្វល្អិត។


+ការបណ្តុះកូន
-ធ្យូងអង្កាម៣ភាគ(ត្រាំទឹក ២យប់)លាមកសត្វ/កំប៉ុស្តន៍២ភាគ(ម៉ត់ល្អ)និងដីមានជីជាតិ ឬដីដំបូក១ភាគ (ម៉ត់ល្អ)លាយច្របល់គ្នាអោយសព្វរួចដាក់ចំហុយរយៈពេលមួយម៉ោង។


+ការបណ្តុះគ្រាប់៖-យកគ្រាប់ដាក់ពង្រាយទៅក្នុងក្រណាត់ដែលជកទឹក ហើយរុំគ្រាប់ នោះអោយហប់ល្អ-យកគ្រាប់ទៅផ្អាប់រយៈពេល២ទៅ៣យប់-ស្រោចទឹកលើក្រណាត់អោយសើមរហូត-យកគ្រាប់ដែលបែកមាត់ចាប់ ដាក់ក្នុងថាស់បណ្តុះ១គ្រាប់១រន្ធ-កប់គ្រាប់ជម្រៅ១/៣នៃគ្រាប់-ស្រោចទឹកកូនអោយទៀងទាត់។

+ការដាំកូន៖-ពេលកូនឪឡឹកមានអាយុ៤ ទៅ៥ថ្ងៃត្រូវដាក់កូនអោយត្រូវពន្លឺថ្ងៃ និងបន្ថយការស្រោចទឹក។-កូនឪឡឹកអាចដាំបាននៅអាយុ១០ទៅ១២ថ្ងៃ។
+ការដាក់ជី៖-ជីត្រូវដាក់រយៈពេល៧ទៅ១០ថ្ងៃម្តង (បើដីខ្សាច់)ប្រសិនបើដីល្បាយច្រើនជាងខ្សាចត្រូវដាក់ជី១៥ថ្ងៃម្តង់។

-ប្រភេទជីដែលត្រូវដាក់ចំបងមានបីប្រភេទ គី ជី ៤៦-០-0 ជី ២០-២០-១៥ និងជី ០-០-៦០-ត្រូវចង់ចាំថាដាក់ជីរួច ទើបអាចស្រោចទឹកបាន-កប់ជីក្នុងរន្ធ ចោះពីរ រន្ធសង់ខាងរណ្តៅចំងាយពីគល់ដំណាំ៨ទៅ១២សង់ទីម៉ែត្រទៅតាមអាយុដំណាំ។


+ការស្រោចទឹក៖-ត្រូវស្រោចទឹកនៅពេលព្រឹក ដោយប្រើប្រព័ន្ធតំណក់ទឹក ឬបញ្ជូលតាមពោះរងក៏បាន។-ឪឡឹកជាប្រភេទដំនាំត្រូវការទឹក ដូចនេះត្រូវស្រោចទឹកអោយបានទៀងទាត់ល្អ។
+ការកាត់ខ្នែង៖-ការកាត់ខ្នែងឪឡឹកត្រូវធ្វើនៅពេលវាមានស្លឹក៥ហើយបន្ទាប់មកយើង ត្រូវកាតត្រួយមេចេញ។បន្ទាប់មកទៀតត្រួយផ្សេងៗនិងដុះមក ដូចនោះយើងត្រូវកាតត្រួចដែលដុះចេញមកនោះទៀត ដោយទុកតែ២ទៅ៣ត្រួយណាដែលល្អបានហើយ។

ដូចនេះយើងទទួលបាន ឪឡឹកមួយដើមមានមែកតែពីរទេ ហើយមែកនោះទៀតសោត យើងត្រូវទុកផ្លែតែ១ទៅ២បានហើយដោយទុកតែផ្លែណាដែលល្អជាងគេ។
+ជម្ងឺ និងសត្វល្អិត៖-ជម្អឹដែលច្រើនកើតមានលើងចំពោះដំនាំឪឡឹកមានជំងឺទុំលឿងស្លឹកជំងឺផ្សិតម្សៅ ជំងឺរលួយផ្លែ។ល។

-សត្វល្អិតដែលច្រើនកើតមានចំពោះដំនាំឪឡឹកមានដូចជា ទ្រីប រុយស ចៃ ដង្កូវសីញេ។ល។
+ការប្រមូលផល៖-ឪឡឹកអាចប្រមូលផលបាននៅអាយ៦៥ ទៅ៧៥ថ្ងៃ អាស្រ័យតាមពូជ។-ត្រូវបេះផ្លែឪឡឹកអោយជាប់ទងដើម្បីរក្សាគុណភាពផ្លែ។

ប្រភព៖ សម្បត្តិ Sambath

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here