ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីសាស្រ្តការពារជំងឺមាន់

09-Jan-2019 09:25 AM

រូបភាព


ដោយ: Uddam

អ្នកចិញ្ចឹមមាន់ត្រូវយល់ដឹងឲ្យបានច្បាស់ពីហេតុផលនៃការចម្លង ជម្ងឺថាតើអ្វីទៅអាចចម្លងជម្ងឺមក​មាន់បាន និងត្រូវរកវិធីដើម្បីបង្កាចំពោះដើមចមរបស់អ្នកចម្លងនោះ។

ប្រការសំខាន់ៗដែលអ្នកចិញ្ចឹមមាន់ត្រូវគិតគូរឲ្យបានហ្មត់ចត់មាន៖

-ទឹកត្រូវសម្លាប់មេរោគជាមុនសិនមុនពេលយកមកប្រើ

-ចំណីត្រូវគ្របទុកដាក់ឲ្យបានត្រឹមត្រូវ

-ក្នុងទ្រុងមិនត្រូវឲ្យមានសត្វល្អិតចូលបានដោយរាប់ទាំងឆ្កែ ឆ្មា កណ្តុរ កន្លាត

-មិនត្រូវឲ្យមាន់ស៊ីចំណីប្លែកខុសពីចំណីជាប្រក្រតីរបស់វានោះឡើយ វាអាចធ្វើឲ្យមាន​រោគ​ឬ​មានជម្ងឺបាន

– មនុស្សដែលមិនមានតួនាទីជាអ្នកមើលថែរក្សមាន់មិនត្រូវឲ្យចូលក្នុងទ្រុងមាន់ដាច់ខាត។

– ពេលកូនមាន់នៅតូចត្រូវផ្តល់កំដៅឲ្យវាត្រឹមត្រូវ គឺ៣៧ ដឺក្រេ រហូតវាមានអាយុ ២១ថ្ងៃ (ជាធម្មតាត្រឹម ១៤ថ្ងៃ តែប្រាំពីរថ្ងៃទៀត គឺតែនៅពេលយប់ ព្រោះវាមានធាតុអាកាសត្រជាក់ ជាងពេលថ្ងៃ)

– គ្រឿងសម្ភារៈប្រើប្រាស់ត្រូវលាងសម្អាតដោយទឹកសម្លាប់មេរោគ ឬអាចប្រើទឹកអូសាវ៉ែលលាយជាមួយ​ទឹកធម្មតាក៏បានតែមិនគួរប្រើ សាប៊ូទេ លើកលែងតែការសំអាតនោះត្រូវធ្វើក្នុងរូបភាព សំអាតទូទៅ

– ស្បែកជើងត្រូវតែប្តូរមុនពេលចូលក្នុងទ្រុងមាន់

-ត្រូវធ្វើវាក់សាំងឲ្យបានទៀងទាត់តាមកាលកំណត់

-ប្រើចំណីដែលមានគុណភាពល្អត្រឹមត្រូវសម្រាប់អាយុកាលរបស់មាន់ ។ រៀបចំកន្លែងសម្រាប់ទុកចំណី ឲ្យបានត្រឹមត្រូវកុំឲ្យត្រូវទឹក ឬទឹកភ្លៀង

-ទ្រុងមាន់ដែលមានប្រសិទិ្ធភាពអាចការពារជម្ងឺមាន់បានគឺទ្រុងមាន់ដែលមានរៀបឥដ្ឋកំពស់ ៥០សង់ទីម៉ែត្រព័ន្ធជុំវិញ ត្រូវធ្វើធ្នើសម្រាប់ឲ្យមាន់ផុតពីដីកំពស់១ ម៉ែត្រ ដើម្បីឲ្យងាយស្រួលបោស ប្រមូលកើបយកអាចម៍មាន់ចេញពីក្នុងទ្រុង។

-ប្រើប្រាស់ថ្នាំសម្រាប់សម្លាប់មេរោគមានឈ្មោះបៃអូសូល (biosol) ១ ដបចំណុះមួយលីត្រ តម្លៃ៨ដុល្លារ សម្រាប់បាញ់ជុំវិញទ្រុងមាន់ និងទីកន្លែងក្បែរខាងដែល យើងយល់ថាអាចនាំឲ្យមានជម្ងឺ ដល់មាន់បាន ។

-មិនត្រូវឲ្យមានជម្រកទឹកជ្រាំភក់ នៅជិតកន្លែងចិញ្ចឹមមាន់នោះឡើយត្រូវលុប ឬកាយបង្ហូរចេញ រួចបាញ់ថ្នាំសម្លាប់មេរោគ៕

ប្រភពអត្ថបទ៖ CEN