ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

វិធីសាស្រ្តការពារក្មេងៗឲ្យគេចផុតពីជំងឺផ្តាសាយ!!

15-Jun-2018 04:51 PM

រូបភាព


ដោយ: Uddam

ជំងឺផ្ដាសាយតែងតែកើតលើកុមារតូចៗភាគច្រើន ដែលធ្វើអោយកុមារខ្លះពិបាកនិងទ្រាំដូចជា ក្ដៅខ្លួន​ តឹងច្រមុះ និងហៀរសំបោរជាដើម។ ដូច្នេះឪពុកម្ដាយគួរតែប្រុងប្រយត្ន័និងការពារកូនពីជំងឺផ្ដាសាយ ខាងក្រោមនេះគឺជាវិធីការពារកូនអោយជៀសផុតពីជំងឺផ្ដាសាយ៖– អ្នកមិនត្រូវអោយកូនរបស់អ្នកបរិភោគចំណីអាហារដែលមានជាតិត្រជាក់ខ្លាំងនោះទេដូចជាការ៉េមត្រជាក់រឺកកខ្លាំងជាដើម វាអាចជាហេតុបណ្ដាលឲ្យកូនអ្នកងាយនឹងកើតជំងឺផ្ដាសាយបាន។

– អ្នកត្រូវងូតទឹកកូនរបស់អ្នកជាមួយនឹងទឹកក្ដៅឧណ្ណៗ ចៀសវាងការងូតទឹកត្រជាក់ដើម្បីអោយគេទទួលបានអារម្មណ៏កក់ក្ដៅ ដូច្នេះកូនរបស់អ្នកនឹងមិនងាយនឹងកើតជំងឺផ្ដាសាយនោះទេ

– ឪពុកម្ដាយត្រូវតែស្លៀកពាក់ឲ្យកូន ដោយមិនត្រូវឲ្យខ្យល់ត្រជាក់ប៉ះគេនោះឡើយ។ នៅរដូវរងារអ្នកគួរតែស្លៀកពាក់អាវដៃវែង នឹង ខោជើងវែង ដើម្បីការពារគេពីអាកាសធាតុត្រជាក់– អ្នកត្រូវតែឲ្យកូនអ្នកហាត់ប្រាណ ឲ្យបានគ្រប់គ្រាន់​ នៅពេលដែលពួកគេធ្វើចលនបញ្ចេញជាតិពុល នោះប្រព័ន្ធការពាររាងកាយរបស់គេនឹងកាន់តែរឹងមាំ ដែលអាចប្រឆាំងនិងជំងឺផ្ដាសាយបាន។ ឪពុកម្ដាយ គួរតែយកចិត្តទុកដាក់ទៅលើកូន បើពួកគេមានជំងឺផ្ដាសាយកើតឡើង ចំពោះពួកគេនោះ វាមិនត្រឹមតែពិបាកតែកុមារទេ​ នេះក៏ជាទុកកង្វល់របស់ឪពុកម្ដាយដែរ​ ដូច្នេះអ្នកត្រូវចេះការពារនិងថែរក្សាពួកគេអោយបានល្អ។សម្រួលអត្ថបទដោយ៖ខ្ទឹមស