វិធីសាស្ត្រសាមញ្ញៗ និង​មាន​ប្រសិទ្ធភាព​ក្នុង​ការព្យាបាល និង​ការពារ​អាការៈ​នោមញឹក

786

នោម​ញឹក អាច​ត្រូវ​បាន​បង្កឡើង​ដោយ​លក្ខខណ្ឌ​មួយចំនួន​ដែល​ប៉ះពាល់​ដល់​ផ្លូវ​ទឹកនោម​នៅ​កម្រិត​ណាមួយ​។ ផ្លូវ​ទឹកនោម​រួមមាន​តម្រង​នោម បំពង់​ទឹកនោម (​ត​ភ្ជាប់​តម្រងនោម​ទៅ​ប្លោកនោម​) ប្លោកនោម និង​បំពង់​ទឹក​នោម​ដែល​អោយ​ទឹកនោម​ហូរ​ចេញពី​ប្លោកនោម​មក​ខាងក្រៅ​។

មាន​កត្តា​ជាច្រើន​ដែល​អាច​បង្ក​អោយ​មានកា​រ​បត់ជើងតូច​ញឹកញាប់​ដូចជា ៖

-​ ការឆ្លង​ជំងឺ ឬ​ការរង​របួស​លើ​ប្លោកនោម​

– លក្ខខណ្ឌ​ដែល​អាច​បង្កើន​ការផលិត​ទឹកនោម​

– ការប្រែប្រួល​នៃ​សាច់ដុំ សរសៃប្រសាទ ឬ​ជាលិកា​ផ្សេង​ទៀត​ដែល​ប៉ះពាល់​ដល់​មុខងារ ប្លោកនោម​

-​ ការព្យាបាល​ជំងឺមហារីក​មួយចំនួន​

– ​ថ្នាំ ឬ​ភេសជ្ជៈ​ដែល​បង្កើន​ការផលិត​ទឹកនោម​។​

ខាងក្រោមនេះ​ជាវិធីសាស្ត្រសាមញ្ញៗ និង​មាន​ប្រសិទ្ធភាព​ក្នុង​ការព្យាបាល និង​ការពារ​អាការៈ​នោមញឹក៖

-ទទួលទានទឹក៖ គួរតែទទួលទាន​ទឹកឲ្យ​បាន ៨កែវ​ជារៀងរាល់​ថ្ងៃ។ អ្នកអាច​ទទួលទាន​ទឹកផ្លែឈើ​ស្រស់​ឲ្យ​បាន១កែវ​ជារៀង​រាល់​ថ្ងៃ​ផងដែរ។ ​ត្រូវជៀសវាង​ទទួល​ទាន​តែចត់ កាហ្វេ និង​គ្រឿង​ស្រវឹង។ ការទទួលទាន​ទឹកឲ្យ​បានគ្រប់គ្រាន់​អាចជួយព្យាបាល​បញ្ហា​នោមញឹក​បាន។ វានឹង​ជួយ​ឲ្យ​អ្នក​ជាសះស្បើយ​ក្នុងរយៈ​ពេល ២៤ម៉ោង។

-ផ្លែទទឹម

យក​ផ្លែទទឹម​មកកិនអោយ​ម៉ត់​ដូចម្សៅ រួច​យក​ទឹក ៥ក្រាម លាយ​ជាមួយ​ម្សៅ​ទទឹមបន្តិច។ ទទួលទាន​ឲ្យ​បាន២ដង​ក្នុង១ថ្ងៃ រយៈ​ពេល​ចំនួន ១០ថ្ងៃ។ ទទួលទាន​វា​ជារៀងរាល់​ព្រឹក និង​ល្ងាច។

វិធីនេះ​ពិត​ជាល្អ និង​មានប្រសិទ្ធភាព​បំផុតចំពោះ​អាការៈ​នោមញឹក​របស់​មនុស្ស​ពេញវ័យ។ វិធីនេះ​ក៏​អាច​ជួយកាត់​បន្ថយ​បញ្ហា​ផ្សេងទៀត​ដែលទាក់ទង​នឹង​អាការៈ​នោម​ ញឹកនេះ។ ផ្លែ​ទទឹម​អាច​ជួយបង្កើន​កម្រិតឈាម​ក្នុង​រាងកាយ។

អាការៈ​នោមញឹក​នាំឲ្យ​គេង​មិនលក់ និង​មាន​ភាពតានតឹង​នៅ​ក្នុង​រាងកាយ។ គួរតែទទួលទាន​ទឹក​អោយបាន​គ្រប់គ្រាន់ ក្នុងពេល​មានអាការៈ​នោមញឹក។ ចំពោះ​ករណីខ្លះ គួរតែ​ទៅជួប​នឹង​វេជ្ជបណ្ឌិត ប្រសិនបើ​អាការៈ​នោមញឹក​មិន​អន់ថយ និង​មាន​ភាពឈឺចាប់។

ចំពោះបងប្អូនដែលអាការៈនៃជំងឺឈឺថ្ងាក្រាមផ្ចិតឈឺក្តៅក្រហាយៗ ក្តៅខ្លួន នោមមិនចេញចេញដែរតែចេញតិចៗ ព្រឺសម្បុរ ពិបាកនោម នោមញឹកញាប់ នោមមកហួលបង្ហួរនោម ក្តៅក្រហាយ នោមហើយ រកតែ៥ទៅ១០នាទីមិនទាន់ទេ ឈឺនោមទៀតហើយ។ ពេលញ៉ាំទឹករួចប្រហែល១៥នាទីមិនទាន់ទេ ឈឺនោមទៀតហើយ ផ្នែកខាងក្រោមផ្ចិតរហូតដល់បង្ហួរនោម ឈឺជាប់អួលៗរហូត ។ នេះគឺរូបមន្តពិសេសសម្រាប់អាការៈដូចខាងលើ គឺយកទឹកដូងខ្ចីល្មមមួយផ្លែលាយជាមួយក្រូចឆ្មាររអស់២ផ្លែ រំលែកទឹកនេះហូប៣ដងក្នុងមួយថ្ងៃនឹងបាត់ហើយ។

ផ្លែទទឹមផ្ដល់សារៈប្រយោជន៍ច្រើនយ៉ាងដល់សុខភាព ដូចជាៈ

– អ្នកកើតជំងឺទឹកនោមផ្អែម អាចទទួលទានផ្លែទទឹមដោយគ្មានការបារម្ភ ព្រោះកម្រិតជាតិស្ករក្នុងផ្លែទទឹម មិនធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើង

– បន្ថយល្បឿនជំងឺវង្វេងវង្វាន់ ដោយទប់ស្កាត់ការរលាកដែលបំផ្លាញកោសិកាខួរក្បាល និងសរសៃប្រាសាទ

 

– អង់ទីអុកស៊ីដង់ក្នុងទឹកផ្លែទទឹម ជួយបញ្ចុះសម្ពាធឈាម

– អ្នកជំងឺដែលធ្លាប់ព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតពីមុនមក អាចញ៉ាំទឹកផ្លែទទឹម ២៣៦ មីលីលីត្រ ជារាល់ថ្ងៃ ដើម្បីទប់ស្កាត់ជំងឺមហារីក

– បន្ថយអត្រាប្រឈមជំងឺមហារីក ជំងឺបេះដូង ឬជំងឺទឹកនោមផ្អែម

– ព្យាបាលជំងឺសន្លាក់ ដែលបណ្ដាលមកពីឆ្អឹងខ្ចីចុះខ្សោយ (ទទឹមផ្ទុកសារធាតុប្រឆាំងប្រិតិកម្មអុកស៊ីត ដែលជួយពង្រឹងឆ្អឹងខ្ចី)

– ការពារសុខភាពមាត់ធ្មេញ ដោយទប់ស្កាត់កំណើនជាតិកំបោរនៅលើធ្មេញ

– ជួយសម្រកទម្ងន់

– បន្ថយកម្រិតកូឡេស្តេរ៉ូលដែលគ្មានប្រយោជន៍ ដែលជួយការពារពីជំងឺដាច់សសៃឈាមក្នុងខួរក្បាល និងជំងឺបេះដូងផ្សេងៗទៀត។

សូមបញ្ចាក់ថាៈ ទទឹម ជារុក្ខជាតិម្យ៉ាង មានកំពស់រហូតដល់ ៥-៦ ម៉ែត្រ។ សំបកនៃដើមមានពណ៌ត្នោតស្រាល ផ្កាពណ៌ក្រហម ស្លឹករលោងតូចៗមានពណ៌បៃតងជានិច្ច។ ផ្កាពណ៌ក្រហមទឹកក្រូចមានទំហំធំ។ សាច់ខាងក្នុងសុទ្ធតែជាគ្រាប់ ដែលមានផ្ទុកទឹកជូរអែម៕

សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយៈ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here