វិធីសាស្ត្រធម្មជាតិសម្រាប់ព្យាបាលដុះសាច់ច្រមុះ

19790

ការ​ដុះសាច់ច្រមុះ ជា​រឿង​ធម្មតា វា​មិនមែន​ជា​សាច់​មហារីក​នោះទេ ហើយ​វា​មាន​រាង​ដូច​ដំនក់ទឹកភ្នែក​ដែល​ដុះ​នៅក្នុង​ច្រមុះ ឬ​ក្នុង​ប្រហោង​ឆ្អឹងច្រមុះ ដែល​ជា​កន្លែង​បើក​ចូលទៅ​ក្នុង​ប្រហោង​ច្រមុះ​។​ ជាទូទៅ វា​តែងតែ​ជាប់​ទាក់ទង​ជាមួយនឹង​ជំងឺ​អា​លែ​ក​ស៊ី ឬ​ជំងឺហឺត​។ ការ​ដុះសាច់ច្រមុះ​អាច​គ្មាន​រោគសញ្ញា​អ្វី​នោះទេ ជាពិសេស ប្រសិនបើ​វា​នៅ​តូច ហើយ​វា​មិន​តម្រូវ​អោយ​មាន​ការព្យាបាល​នោះទេ​។ ប៉ុន្តែ ការ​ដុះសាច់ច្រមុះ​ដែល​មាន​ទំហំ​ធំ​អាច​រាំងស្ទះ​ការបង្ហូរ​ទឹក​ពី​ប្រហោង​ឆ្អឹង​ធម្មជាតិ​។ នៅពេល​ដែល​ទឹករំអិល​ស្ទះ​ច្រើនពេក​នៅក្នុង​ប្រហោង​ឆ្អឹង វា​អាច​ក្លាយទៅជា​ការបង្ក​រោគ ដែល​ធ្វើអោយ​បរិមាណ​ទឹក​កាន់តែ​ច្រើនឡើងៗ ហើយ​ប្តូរ​ទៅ​ជា​ពណ៌​បៃតង​លាយ​លឿង និង​ខាប់​នៅក្នុង​ច្រមុះ និង​បំពង់​ក​។​

​រោគសញ្ញា​នៃ​ការ​ដុះសាច់ច្រមុះ​រួមមាន ៖

-​    ​ការស្ទះ​ច្រមុះ

-​    ​តឹង​ច្រមុះ​

-​    ​កណា្ដ​ស់

-​    ​មាន​ដុំ​សាច់​រាង​តំណក់ទឹក​នៅ​បំពង់ក

-​    ​ហៀរ​សំបោរ

-​    ​ឈឺ​មុខ​

-​    ​ថយ​ចុះ​សមត្ថភាព​ក្នុងការ​ស្រង់ក្លិន​

-​    ​បាត់បង់​ការដឹង​ក្លិន​

-​    ​បាត់បង់​ការដឹង​រស​ជាតិ

-​    ​រមាស់​នៅ​ជុំវិញ​ភ្នែក

-​    ​ការឆ្លង​មេរោគ​រ៉ាំរ៉ៃ​នៅ​ក្នុង​ច្រមុះ។

​    ​តើ​អ្នក​កើត​ហឺត រលាក​ច្រមុះ កើត​ផ្តាសាយ​ម្តង​ហើយ​ម្តងទៀត ឬ កើត​អា​ឡែ​រ​ស៊ី​ច្រមុះ​? បើ​អ៊ីចឹង​មែន លោកអ្នក​កំពុង​ប្រឈម​ដុះសាច់ច្រមុះ​ហើយ​។ កុំ​ទាន់​អាល​ភ័យ​! ទោះបី​ការពិត​ដុះសាច់ច្រមុះ​អាច​ក្លាយទៅជា​មហារីក ប៉ុន្តែ​មនុស្ស​ដែល​ដុះសាច់ច្រមុះ ឬ​ឫសដូងច្រមុះ​នឹង​មិនមាន​គ្រោះថ្នាក់​ដល់​ជីវិត​ទេ​។ និយាយ​មួយបែប​ទៀត ដុះសាច់ច្រមុះ​គឺជា​ដុំ​សាច់​ស្លូត​មួយ​តែប៉ុណ្ណោះ មិនមាន​គ្រោះថ្នាក់​ទេ​។

​    ​ប៉ុន្តែ​ដុះសាច់ច្រមុះ​បង្ក​ការរំខាន​ណាស់​។ វា​ធ្វើឱ្យ​អ្នក​ឧស្សាហ៍​តឹង​ច្រមុះ ពិបាក​ដកដង្ហើម និង​ពិបាក​និយាយស្តី​។ វា​ថែមទាំង​ធ្វើឱ្យ​អ្នក​ថមថយ​ការ​ហិតក្លិន និង​បាត់បង់​រសជាតិ​ទៀតផង​។ អ្នកខ្លះ​អាច​ប្រែ​ទៅជា​ឈឺក្បាល និង​ដេក​ស្រ​ម៉ុក​។

​    ​ដំណឹង​ល្អ​គឺថា​ដុះសាច់ច្រមុះ​មានលទ្ធភាព​ខ្ពស់​ណាស់​ដែលថា​អាច​ព្យាបាល​ជាសះស្បើយ​។ ដុះសាច់ច្រមុះ​អាចធ្វើឱ្យ​ស្វិត​ទៅវិញ​បាន​តាមរយៈ​ថ្នាំ​បន្តក់​ច្រមុះ​។ បើ​ដុះសាច់ច្រមុះ​នោះ​មាន​លក្ខណៈ​តូច​នៅឡើយ​គឺអាច​ព្យាបាល​ជា​តាមរយៈ​វិធី​ធម្មជាតិ តែបើ​វា​មាន​សភាព​ធំ​ហើយ​នោះ គឺ​មានតែ​ត្រូវ​វះ​កាត់ចេញ​តែប៉ុណ្ណោះ​។

​    ​ដំណឹង​អាក្រក់​គឺថា ដុះសាច់ច្រមុះ​នៅតែ​អាច​ដុះ​មកវិញ​ដដែល ក្រោយ​ព្យាបាល​ជាសះស្បើយ​ហើយ​នោះ​!

​    ​* វិធី​ព្យាបាល​ដុះសាច់ច្រមុះ​បែប​ធម្មជាតិ​៖

​    ​១. ឆ្ពុង​

​    ​ចាក់ទឹក​ក្តៅ​ចូលក្នុង​ទឹក​មួយ​កូន​ឆ្នាំង​តូច​។ ឱនក្បាល​ពីលើ​ឆ្នាំង​នោះ ហើយ​យក​ភួយ​គ្រប​ឱ្យ​ជិត​ក្បាល​។ ចាប់ផ្តើម​ស្រូបយក​ចំណាយ​ទឹក​ក្តៅ​ដើម្បី​បំបាត់​រោគសញ្ញា​ដុះសាច់ច្រមុះ​។ អនុវត្ត​រាល់ថ្ងៃ​។

​    ​២. ងូតទឹក​ក្តៅ​ឧណ្ហៗ​

​    ​ងូតទឹក​ក្តៅ​ឧណ្ហៗ​ជួយ​បន្ថយ​អាកា​រៈ​ដុះសាច់ច្រមុះ​ឱ្យ​ស្វិត​ទៅវិញ​បាន​។ ប៉ុន្តែ​ត្រូវ​បិទ​បន្ទប់​ងូតទឹក​ឱ្យ​ជិត​ដើម្បីឱ្យ​បន្ទប់​ហប់​គ្រប់គ្រាន់​សម្រាប់​ព្យាបាល​ដុះសាច់ច្រមុះ​។​

​    ​៣. ទឹកខ្មេះ​ប៉ោម​

​    ​លាយ​ទឹកខ្មេះ​ប៉ោម ៣ ស្លាបព្រា​បាយ និង ទឹកឃ្មុំ ៣ ស្លាបព្រា​បាយ ជាមួយ​ទឹក​ក្តៅ​មួយ​កែវ បន្ទាប់មក​ផឹក​សន្សឹមៗ​។ ពិសា​បី​បួន​ដង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​ព្យាបាល​ដុះសាច់ច្រមុះ​។

​    ​៤. ប្រេង​ល្ហុងខ្វង​

​    ​លោកអ្នក​អាច​កម្ចាត់​ដុះសាច់ច្រមុះ ឬ​ធ្វើឱ្យ​ស្វិត​សាច់​ច្រមុះ​វិញ​ដោយ​លេប​ប្រេង​ល្ហុងខ្វង ១ ស្លាបព្រា​កាហ្វេ​រាល់​ព្រឹក​មុនពេល​ទទួលទាន​អាហារ​។ ពិសា​រាល់ថ្ងៃ​ទាល់តែ​លែង​តឹង​ច្រមុះ​ដោយសារ​សាច់​ចម្រុះ​ហើម​។

​    ​៥. ខ្ទឹមស​

​    ​ពិសា​ខ្ទឹមស​មួយ​កំពឹស​រាល់ថ្ងៃ​ក៏​ជួយ​ព្យាបាល​ដុះសាច់ច្រមុះ​ដែរ ព្រោះ​វា​សម្បូរ​អង់​ទី​ប៊ី​អូ​ទិ​ក​បែប​ធម្មជាតិ​ដ៏​ពូកែ​។

​    ​៦. ខ្ទឹមបារាំង​

​    ​ដូច​ខ្ទឹមស​ដែរ វា​ជួយ​កម្ចាត់​ពពួក​មីក្រុប​ដែល​បង្ក​ឱ្យ​សាច់​ច្រមុះ​ហើម​ស្ទុ​ល និង​ធ្វើឱ្យ​តឹង​ច្រមុះ​។ គួរ​ពិសា​ខ្ទឹមបារាំង​ស្រស់​ឱ្យបាន​ទៀងទាត់​រាល់ថ្ងៃ​។

​    ​៧. រមៀត​

​    ​រមៀត​សម្បូរ​ទៅដោយ​គុណសម្បត្តិ​ប្រឆាំង​រលាក ដូច្នេះហើយ​ទើប​រមៀត​មាន​អត្ថប្រយោជន៍​បំផុត​សម្រាប់​ព្យាបាល​រលាក និង​ដុះសាច់ច្រមុះ​។ លាយ​ម្សៅ​រមៀត​មួយ​ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹកដោះ​ក្តៅ​ឧណ្ហៗ ពិសា​ពេលព្រឹក​មុនពេល​បាយ និង​មុន​ចូល​គេង​ពីរ​ម៉ោង​។ ពិសា​រាល់ថ្ងៃ​ត្រឹម​ពីរ​សប្តាហ៍​ដំបូង​នឹង​ឃើញ​លទ្ធផល​មាន​ប្រសិទ្ធភាព​ទៅហើយ​។

ប្រភព៖ KhmerRead

** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here