វិធីសាស្ត្រគ្រប់គ្រង និងកម្ចាត់សង្កើចខ្មៅដែលបំផ្លាញដំណាំស្រូវ

51

សង្កើចខ្មៅពេញវ័យ និងកូនដែលទើបតែញាស់ សុទ្ធតែអាចធ្វើការបំផ្លាញទៅលើដំណាំបានដូចគ្នា ដោយចុចជញ្ជក់យករុក្ខរសរបស់ដើមស្រូវ។ វាចូលចិត្តធ្វើការបំផ្លាញនៅផ្នែកគល់ នៃដើមស្រូវ ហើយបណ្តាលឲ្យដើមស្រូវមានសភាពខ្សោយ។ ក្នុងករណីការបំផ្លាញធ្ងន់ធ្ងរ អាចបណ្តាលដើមស្រូវរួញ គ្រាប់ស្កក ឬ ដាក់គ្រាប់មិនបានពេញល្អ និងនៅផ្នែកកណ្តាលនៃដើមអាចមានសភាពស្លោក ដែលអាចធ្វើឲ្យដើមស្រូវមានពណ៌ក្រហមត្នោត ដូចត្រូវភ្លើងឆេះរោល និងងាប់តែម្តង។

សង្កើចខ្មៅទម្លាក់ពងដាក់ផ្នែកខាងក្រោមនៃស្លឹក ជាប់ផ្ទៃទឹក ដោយពងជាជួរ ចាប់ពី ២-៤ជួរ។ កូនទើបញាស់ មានពណ៌ត្នោតថ្លា សង្កើចពេញវ័យ មានរាងស្តើង និងមានពណ៌ត្នោតក្រម៉ៅ ឬពណ៌ខ្មៅនៅពេលមានអាយុចំណាស់បន្តិច។ នៅពេលថ្ងៃសង្កើចខ្មៅពេញវ័យច្រើនលាក់ខ្លួននៅផ្នែកខាងគល់នៃដើម ហើយនៅពេលយប់វាធ្វើការបំលាស់ទីមកផ្នែកខាងចុងនៃផ្ទៃស្លឹក។សង្កើចខ្មៅចូលចិត្តសំណើម និងទាមទាឲ្យមានសំណើមនៅរដូវរាំងស្ងួត។

វិធានការគ្រប់គ្រង និងកម្ចាត់
-ធ្វើការកម្ចាត់ស្មៅដែលជាជំរករបស់សត្វល្អិតចង្រៃ
-ដាំដុះដំណាំស្រូវដំណាលគ្នា ជាមួយស្រែផ្សេងៗទៀត
-សំអាតស្រែ និងប្រមូលសត្វល្អិតដោយប្រើប្រាស់កន្ត្រងសម្រាប់បក់សត្វល្អិត

-បង្ហូរទឹកចេញពីស្រែ (សង្កើចខ្មៅមិនចូលចិត្តភាពរាំងស្ងួត)
-ប្រមូលសង្កើចខ្មៅបុក បន្ទាប់មកលាយជាមួយទឹកហើយបាចទៅក្នុងស្រែ ដើម្បីបណ្តេញសង្កើចខ្មៅផ្សេងទៀត។
-ថែរក្សាពពួកសត្វល្អិតមានប្រយោជន៌ (ឪម៉ាល់, ពីងពាង)
-ក្នុងករណីមានការបំផ្លាញធ្ងន់ធ្ងរ ប្រើប្រាស់ថ្នាំកសិកម្ម ដូចជា Cypermethrin, Diazinon ឬ Carbosulfan បាញ់តាមការណែនាំដែលមាននៅលើស្លាកសញ្ញាថ្នាំ។

-សំអាតស្មៅនៅជំវិញស្រែ និងនៅក្នុងស្រែដើម្បីឲ្យមានពន្លឺគ្រប់គ្រាន់ចូលទៅដល់គល់ស្រូវ និងប្រើពូជស្រូវស្រាលដើម្បី កាត់បន្ថយការប្រមូលផ្តុំគ្នានៃសង្កើចខ្មៅ
-ថែរក្សា និងទាក់ទាញពពួកសត្វល្អិតមានប្រយោជន៍ ដូចជា ឪម៉ាល់ កណ្តូប ពីងពាង
-ធ្វើការអង្កេតរយៈពេល ២-៣ដង/សប្តាហ៍ ចាប់ពីដំណាក់កាលបែកគុម្ភរហូតចេញផ្កា
-អង្កេតមើលសត្វល្អិតមានប្រយោជន៍ដូចជា ឪម៉ាល់ កណ្តូប ពីងពាង

-បាញ់ទឹកសាប៊ូដើម្បិបណ្តេញសង្កើចខ្មៅ (មានប្រសិទ្ធក្នុងរយៈពេល២៤ ម៉ោង)
-ប្រើចំណីទាក់ទាញ (ដូចជាប្រហក) ដាក់នៅលើខ្យល់ ហើយរយៈពេល២ថ្ងៃ ត្រូវកម្ទេចសង្កើចខ្មៅចោលម្តង
-ប្រមូលសង្កើចខ្មៅ បន្ទាប់មកបុកវា រួចបាចទៅក្នុងស្រែ ដើម្បីបណ្តេញវាចេញ
-ប្រើថ្នាំ ឌីយ៉ាស៊ីណង់

-កម្រិត: ០,៥-១ លីត្រ លាយទឹក៤០០-៦០០លីត្រ/ហិកតា
-ប្រើថ្នាំ Cypermethrin 5 EC
-កម្រិត: ១-១.២ លីត្រ លាយទឹក 400-600 លីត្រ ក្នុងមួយហិកតា
Carbosulfan

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here